+855 16 757 168     samnob@keiladaily.com
KD Logo

UEFA ដាក់ឱសានវាទត្រឹមថ្ងៃទី២៥ខែឧសភាឱ្យលីគអឺរ៉ុបនានាជូនដំណឹងពីគម្រោងបន្តការប្រកួតវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 219

លីគបាល់ទាត់នានាក្នុងទ្វីបអឺរ៉ុបដែលនៅសល់ការប្រកួតក្នុងរដូវកាល២០១៩-២០ មានពេលដល់ថ្ងៃទី២៥ខែឧសភា ដើម្បីជូនដំណឹងមកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) អំពីផែនការរបស់ពួកគេក្នុងការបន្តការប្រកួតក្នុងស្រុកឡើងវិញ។

ការប្រកួតបាល់ទាត់សឹងទាំងស្រុងក្នុងទ្វីបអឺរ៉ុបត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងមិនទាន់មានលីគណាមានប្រកួតឡើងវិញនៅឡើយទេ មានត្រឹមការបើកមណ្ឌលហ្វឹកហាត់ឡើងវិញខ្លះៗ តែហាត់ម្នាក់ៗឯងនៅឡើយ មិនទាន់ហាត់ជាក្រុមដូចមុនទេ។

UEFA ចង់បានការសម្រេចចិត្តរបស់លីគនានាយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ខែឧសភា ដើម្បីចាប់ផ្ដើមធ្វើផែនការសម្រាប់ការប្រកួតពានក្លិបអាជីពទ្វីបអឺរ៉ុបរដូវកាលក្រោយ។

ដោយឡែក ចំពោះលីគដែលបានបញ្ចប់រដូវកាលត្រឹមនេះ ត្រូវធ្វើបញ្ជីក្រុមសម្រាប់លេងពានទ្វីបអឺរ៉ុបរដូវកាលក្រោយ ឱ្យ UEFA ពិនិត្យនិងសម្រេច។

UEFA បានបញ្ជាក់ច្បាស់ពីបំណងរបស់ខ្លួនក្នុងការឱ្យលីគនានានៅអឺរ៉ុបបន្តរដូវកាលដល់ចប់ចុងចប់ដើមនៅត្រឹមដំណាច់ខែកក្កដា ជាជាងបោះបង់ចោលត្រឹមនេះ។ រួចហើយបន្តពាន Champions League និង Europa League វិញក្នុងខែសីហា។

ប៉ុន្តែមកទល់ពេលនេះ មានលីគ បែលហ្ស៊ិក ហុល្លង់ និង បារាំង ដែលរដូវកាលមិនអាចបន្តវិញបាន ក្រោយរដ្ឋាភិបាលប្រកាសហាមប្រាមការរៀបចំព្រឹតិការណ៍ធំៗរហូតដល់ខែកញ្ញាឯណោះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖