+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធ កែវ ឧត្តម បួសមុខភ្លើងមួយសប្ដាហ៍ឧទ្ទិសដល់លោក កែវ សារិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 498

ខ្សែប្រយុទ្ធណាហ្គាវើលដ៍ កែវ ឧត្តម បានកោរសក់បួសដើម្បីឧទ្ទិសដល់ឪពុកខ្លួន គឺលោក កែវ សារិន ដែលបានទទួលអនិច្ចកម្មដោយសាររោគាពាធនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។ 

ព្រះតេជគុណ កែវ ឧត្តម ឲ្យក្រុមការងារ PNN ដឹងថា ការរបួសនេះប្រព្រឹត្តទៅរយៈពេលមួយសប្ដាហ៍។ 


គួរដឹងដែរថា លោក កែវ សារិន បានតស៊ូនឹងជំងឺគីសបំពង់កជិតពីរឆ្នាំមកហើយ រហូតដល់ថ្ងៃចែកឋាន។ 

លោក កែវ សារិន ផ្ដើមការលេងបាល់ទាត់ក្នុងនាមជាអ្នកចាំទីនៅឆ្នាំ១៩៩០ និងធ្វើជាគ្រូបង្វឹកស៊ីម៉ាក់ ឆ្នាំ២០០៧ តាំងពីក្របខណ្ឌក្រោមម្ល៉េះ រហូតដល់ដើមឆ្នាំ២០១៨ដែលក្លិបតំណាងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាមួយនេះឈានដល់ការរំសាយទាំងស្រុង។ 


ក្រៅពីនោះ បុរសមានប្រភពពីខេត្តកំពង់ឆ្នាំងក៏បានដឹកនាំក្រុមមិនមែនអាជីពមួយចំនួនទៀតផង៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖