+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបង្វឹកជម្រើសជាតិហុល្លង់​​ស្ថិត​ក្នុង​សភាព​នឹងន​​ក្រោយ​វះកាត់​រួច

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 232

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ លោក Ronald Koeman ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យទី៣ខែឧសភាឆ្នាំ២០២០ ដោយសារមានបញ្ហាបេះដូង។

អតីតគ្រូបង្វឹក Southampton និង Everton វ័យ៥៧ឆ្នាំរូបនេះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកពីផ្ទះរបស់លោកទៅមន្ទីរពេទ្យភ្លាមៗម្សិលមិញនេះ បន្ទាប់ពីមានអាការៈចុកទ្រូងខ្លាំង។ ពេលនេះលោកកំពុងស្ថិតក្នុងសភាពនឹងនរ ក្រោយទទួលការវះកាត់។

អតីតខ្សែការពារឆ្នើម Groningen, Ajax, PSV, Barcelona និង Feyenoord ខាងលើ បានចូលដឹកនាំក្រុមជម្រើសជាតិហុល្លង់ក្នុងឆ្នាំ២០១៨ និងបាននាំក្រុមនេះបានលេខ២ពាន UEFA Nations League និងបានជម្រុះជាប់ទៅជុំផ្ដាច់ព្រ័ត្រ Euro 2020។

កាលនៅជាកីឡាករ លោកបានឈ្នះពាន Euro 1988 ជាមួយហុល្លង់, ឈ្នះ European Cup ជាមួយ PSV និង Barcelona ព្រមទាំងពានធំៗជាច្រើនផ្សេងទៀត៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖