+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែការពារអង់គ្លេស Trippier ត្រូវបាន FA ចោទព្រោះបំពានច្បាប់ភ្នាល់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 266

ខ្សែការពារអង់គ្លេស Kieran Trippier ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចោទ ពីបទប្រព្រឹត្តពុំត្រឹមត្រូវ ក្រោយបំពានច្បាប់ភ្នាល់។

FA បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថាអតីតខ្សែការពារស្លាបស្ដាំ Spurs ដែលកំពុងលេងឱ្យ Atletico Madrid រូបនេះ បានបំពានបទបញ្ញត្តិ E8(1)(a)(ii) និង E8(1)(b)។ មាត្រា E8(1)(b) ចែងថាអ្នកចូលរួមមិនត្រូវផ្ដល់ព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងបាល់ទាត់ដែលខ្លួនទទួលបានទៅឱ្យអ្នកដទៃដឹងឮបានឡើយ។

FA មិនបានបញ្ជាក់លម្អិតអំពីការបំពាននោះទេ ប៉ុន្តែករណីនោះបានកើតឡើងក្នុងខែកក្កដាឆ្នាំ២០១៩ អំឡុងពេលដែល Trippier បានផ្លាស់ពី Spurs ទៅចូលរួម Atletico ក្នុងតម្លៃ២០លានអឺរ៉ូ (២៥លានដុល្លារ)។

អតីតយុវជន Manchester City វ័យ២៩ឆ្នាំខាងលើ មានពេលដល់ថ្ងៃទី១៨ខែឧសភាដើម្បីឆ្លើយតបចំពោះ FA៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖