+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបលីគកំពូលព័រទុយហ្គាល់រួមទាំង Benfica និង Porto បើកការហ្វឹកហាត់វិញហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 196

ក្លិបបាល់ទាត់ទាំងឡាយក្នុងលីគកំពូលព័រទុយហ្គាល់ រួមទាំង Benfica និង FC Porto បានបើកការហ្វឹកហាត់ឡើងវិញជាលើកដំបូងកាលពីថ្ងៃចន្ទទី៤ខែឧសភាឆ្នាំ២០២០ ជាមួយគម្រោងចាប់ផ្ដើមប្រកួតវិញនៅថ្ងៃទី៣០ខែឧសភា។


នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Antonio Costa បានមានប្រសាសន៍កាលពីថ្ងៃទី៣០ខែមេសាថាការហ្វឹកហាត់អាចចាប់ផ្ដើមវិញបាន បន្ទាប់ពីលីគត្រូវបានផ្អាកតាំងពីថ្ងៃទី១២ខែមីនាមក។
មកទល់ថ្ងៃអង្គារនេះ ក្លិបភាគច្រើនក្នុងចំណោម១៨ក្លិបក្នុងលីគកំពូលបានបើកការហ្វឹកហាត់ឡើងវិញ។

ក្លិបនានា​បានធ្វើតេស្តកីឡាករគ្រប់រូប មុនឱ្យចូលទីលានហ្វឹកហាត់ រួចបែងចែកជា៣ក្រុមតូចៗ និងអនុលោមតាមសេចក្ដីណែនាំរក្សាចម្ងាយពីគ្នា។

Porto កំពុងនាំមុខ១ពិន្ទុលើគូប្រជែងជូរចត់ Benfica ខណៈការប្រកួតលីគនៅសល់១០ជុំទៀត៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖