+855 16 757 168     samnob@keiladaily.com
KD Logo

មនុស្ស១០នាក់តេស្តកូវីដ១៩វិជ្ជមានក្នុងចំណោម១៧០០នាក់នៅក្លិបលីគទី១និងលីគទី២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 325

ស្ថាប័នរៀបចំលីគអាជីពអាល្លឺម៉ង់ DFL បានធ្វើតេស្តរកមេរោគកូវីដ១៩លើមនុស្ស១៧០០នាក់នៅក្លិបទាំង៣៦ក្នុង Bundesliga និង Bundesliga 2 កាលពីថ្ងៃចន្ទទី៤ខែឧសភា មុនអនុញ្ញាតឱ្យហាត់ជាក្រុមពេញលេញឡើងវិញ ហើយលទ្ធផលគឺមាន១០នាក់វិជ្ជមាន។

DFL បានធ្វើតេស្តលើកីឡាករនិងក្រុមគ្រូបង្វឹកក្នុងលីគលំដាប់ខ្ពស់បំផុតទាំង២របស់ប្រទេស តែមិនបានបញ្ជាក់អត្តសញ្ញាណថានរណានៅក្លិបណាជាអ្នកតេស្តឃើញវិជ្ជមានកូវីដ១៩នោះទេ តែបានធ្វើរបាយការណ៍ជូនក្រសួងសុខាភិបាលរួចហើយ។

សូមបញ្ជាក់ថាការប្រកួតបាល់ទាត់អាជីពក្នុងប្រទេសអាល្លឺម៉ង់ត្រូវបានផ្អាកតាំងពីថ្ងៃទី១៣ខែមីនាមកម្ល៉េះ។ DFL គ្រោងឱ្យការប្រកួតត្រលប់មកវិញក្នុងខែឧសភានេះ បន្ទាប់ពីមានក្លិបមួយចំនួនបើកការហ្វឹកហាត់វិញដោយរក្សាគម្លាតសង្គមពីគ្នា តាំងពីខែមេសាមក។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្លិប Cologne បានប្រកាសថាបានធ្វើតេស្តវិជ្ជមាន៣នាក់ក្នុងក្លិបរបស់ខ្លួន និងបានដាក់ពួកគេឱ្យនៅដោយឡែក ចំណែកអ្នកដទៃបន្តហ្វឹកហាត់ធម្មតា។

សូមជម្រាបថា សប្ដាហ៍ក្រោយ DFL នឹងធ្វើតេស្តលើកីឡាករនិងគ្រូបង្វឹកនៅក្លិបទាំង៣៦ក្នុងលីគទី១និងលីគទី២ម្ដងទៀត៕


ប្រែសម្រួល៖ សីហៈ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖