+855 16 757 168     samnob@keiladaily.com
KD Logo

Bundesliga នឹង​ប្រកួត​វិញ​ពាក់​កណ្ដាល​ខែ​នេះ តែ Premier League អាច​លុប​ចោល​រដូវកាល​បើ​រក​មិន​បាន៧០%នៃ...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 505

អធិការបតីអាល្លឺម៉ង់ អ្នក​ស្រី Angela Merkel បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ក្របខ័ណ្ឌ Bundesliga ដំណើរ​វិញ​ក្នុង​ពាក់​កណ្ដាល​ទី​២​នៃ​ខែ​​ឧសភា​ឆ្នាំ​២០១៩​នេះ​។ ថ្ងៃព្រហស្បតិ៍នេះ DFL នឹង​បញ្ជាក់​កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ការ​​​ចាប់ផ្ដើម​ប្រកួត​​វិញ ដោយ​ត្រូវ​បាន​រំពឹង​ថា​ថ្ងៃ​ទី​១៦​ខែ​ឧសភា​។



ដោយឡែក លីគ​កំពូល​អង់គ្លេស Premier League នឹង​ដាក់​ឱ្យ​បោះ​ឆ្នោត​លើ​សំណើ​លេង​នៅ​ទឹកដី​កណ្ដាល​នៅ​កីឡដ្ឋាន​មួយ​ចំនួន​ នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែ​ឧសភា​។ សំណើ​នេះ​ត្រូវ​ការ​សំឡេង​គាំទ្រ​​យ៉ាង​ហោច​១៤​ក្លិប​ក្នុង​ចំណោម​២០​ក្លិប ស្មើ​នឹង​៧០​%​នៃ​សមាជិក​ Premier League​។ ប្រសិន​ការ​គាំទ្រ​មិន​បាន​១៤​ក្លិប​ទេ Premier League អាច​​លុប​ចោល​រដូវកាល​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​អ្នកចាត់ការ​បាល់ទាត់​ក្នុង​ប្រទេស​អង់គ្លេស លោក Richard Bevan​។ សូម​ស្ដាប់​វីដេអូ​ខាង​ក្រោម​ដើម្បី​ជ្រាប​សេចក្ដី​លម្អិត​។


ដោយឡែក កាល​ថ្ងៃ​ពុធ​ទី​៦​ខែ​ឧសភា​ឆ្នាំ​២០២០ តារា​ក្លិប Barcelona និង Real Madrid ​បាន​ធ្វើតេស្ត​សុខភាព​ដើម្បី​វិល​ចូល​ទីលាន​ហ្វឹកហាត់​វិញ ដែល​ជា​ការ​អនុវត្ត​ដំណាក់​កាល​ទី​១​ក្នុង​ចំណោម​ដំណាក់​កាល​ទាំង​៤​ដែល​រដ្ឋាភិបាល​អេស្ប៉ាញ​តម្រូវ​ឱ្យ​ក្លិប​នានា​ធ្វើ មុន​ពេល​ការប្រកួត La Liga ចាប់​ផ្ដើម​វិញ​ក្នុង​ខែ​មិថុនា។

ក្របខ័ណ្ឌ Serie A ​របស់​អ៊ីតាលី ក៏​មាន​ក្លិប​ចាប់​ផ្ដើម​វិល​មក​ហាត់​វិញ​ក្នុង​សប្ដាហ៍​នេះ​ដែរ​​៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖