+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich ស៊ី Union Berling រក្សាគម្លាតនាំមុខលើ Dortmund

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 309

Bayern Munich នៅតែនាំមុខ៤ពិន្ទុដដែលលើ Borussia Dortmund បន្ទាប់ពីផ្ដួលក្រុមចំណូលថ្មី Union Berlin ២-០ យប់ថ្ងៃអាទិត្យទី១៧ខែឧសភាឆ្នាំ២០២០ ក្រោយ Bundesliga ត្រូវបានផ្អាកអស់ជាង២ខែ។


កាលពីថ្ងៃសៅរ៍ទី១៦ខែឧសភា ថ្ងៃដែល Bundesliga បន្តសកម្មភាពឡើងវិញ Dortmund បានលត់ Schalke 04 ដោយលទ្ធផល៤-០ ហើយបន្ថយគម្លាតនាំមុខរបស់ Bayern មកត្រឹម១ពិន្ទុ តាមរយៈគ្រាប់បាល់របស់ Erling Haaland, Raphael Guerreiro (២គ្រាប់) និង Thorgan Hazard។ នេះជាជ័យជម្នះលើ Schalke ក្នុងលីគជាលើកដំបូងតាំងពីខែវិច្ឆិកាឆ្នាំ២០១៥មក។

តែម្សិលមិញនេះ ក្រុមការពារជើងឯក Bayern ក៏ត្រលប់មកវិញជាមួយជ័យជម្នះដែរ ដោយគ្រាប់បាល់របស់ Robert Lewandowski ក្នុងនាទី៤០ និង Benjamin Pavard ក្នុងនាទី៨០ រក្សា​ការ​នាំ​មុខ​៤​ពិន្ទុ​ដដែល។

ដោយឡែក RB Leipzig ធ្លាក់ទៅលេខ៤ ក្រោយស្មើ១-១ជាមួយ Freiburg ហើយ Borussia Monchengladbach ឡើងមកលេខ៣ជំនួស បន្ទាប់ពីផ្ដួល Koln ២-១៕



ដោយ៖ សានីត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖