+855 16 757 168     samnob@keiladaily.com
KD Logo

Premier League ធ្វើតេស្តវិជ្ជមានកូវីដ១៩ចំនួន៦នាក់នៅក្លិប៣ផ្សេងគ្នា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 362

កីឡាករម្នាក់ បុគ្គលិក២នាក់ នៅក្លិប Watford និងជំនួយការអ្នកចាត់ការ Ian Woan របស់ក្លិប Burnley ស្ថិតក្នុងចំណោមមនុស្ស៦នាក់ដែល Premier League បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩។ មនុស្ស២នាក់ផ្សេងទៀតស្ថិតក្នុងក្លិបទី៣ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណឡើយ។ 

Watford ក៏មិនបញ្ជាក់ឈ្មោះកីឡាករនិងបុគ្គលិករបស់ពួកគេដែលតេស្តវិជ្ជមានកូវីដ១៩នោះដែរ ដើម្បីរក្សាការសម្ងាត់។ 

ចំណែក ជំនួយការអ្នកចាត់ការនៅ Burnley និយាយថាលោកមានសុវត្ថិភាព និងសុខភាពល្អនៅផ្ទះ។

កីឡាករ និងបុគ្គលិកដែលធ្វើតេស្តវិជ្ជមាន ពេលនេះនឹងត្រូវនៅដោយឡែករយៈពេល៧ថ្ងៃ។

កីឡាករនិងបុគ្គលិកសរុប៧៤៨នាក់មកពីក្លិបចំនួន១៩ក្នុងលីគកំពូលអង់គ្លេសត្រូវបានធ្វើតេស្ត។ ចំណែក Norwich City បានធ្វើតេស្តកាលពីថ្ងៃអង្គារទី១៩ខែឧសភាឆ្នាំ២០២០។

សូមបញ្ជាក់ថា Premier League បានត្រលប់មកទីលានហ្វឹកហាត់វិញថ្ងៃអង្គារម្សិលមិញនេះ ដោយរក្សាគម្លាតសង្គម មិនទាន់ឱ្យមានការប៉ះពាល់គ្នាទេ។ កីឡាករត្រូវបែងចែកជាក្រុមតូចៗមិនលើសពី៥នាក់ ហើយម្នាក់ៗហាត់មិនឱ្យលើស៧៥នាទីឡើយ។

Premier League បានផ្អាកការប្រកួតតាំងពីថ្ងៃទី១៣ខែមីនាមក ដោយសារកូវីដ១៩។ នៅសល់ការប្រកួតសរុប៩២ប្រកួតក្នុងលីគកំពូលអង់គ្លេស និងមានការរំពឹងថាអាចត្រលប់មកវិញក្នុងខែមិថុនា៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖