+855 16 757 168     samnob@keiladaily.com
KD Logo

បណ្ដឹងឧទ្ធរណ៍របស់ Man City ប្រឆាំងបម្រាម UEFA នឹងបើកសវនាការខែក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 291

បណ្ដឹងតវ៉ារបស់ក្លិប Manchester City ប្រឆាំងទៅនឹងបម្រាម UEFA ដែលមិនឱ្យពួកគេលេងពានទ្វីបអឺរ៉ុប២រដូវកាលនោះ នឹងផ្ដើមសវនាការនៅថ្ងៃទី៨ខែមិថុនានៅតុលាការមជ្ឈត្តកម្មកីឡា CAS។

UEFA បានដាក់ទណ្ឌកម្មលើ Man City ក្នុងខែកុម្ភៈឆ្នាំ២០២០ ដោយពិន័យលុយ៣០លានអឺរ៉ូ(៣៣លានដុល្លារ) និងមិនឱ្យលេងពានអឺរ៉ុប២ឆ្នាំ បន្ទាប់ពីរកឃើញថាក្លិបជើងឯក Premier League បានបំពានធ្ងន់ធ្ងរលើអាជ្ញាបណ្ណក្លិបអាជីពនិងច្បាប់កំហិតការចាយវាយ Financial Fair Play។

Man City បានច្រានចោលរឿងទាំងនេះដោយនិយាយថាមិនមែនជាការពិត។

សវនាការខែក្រោយនេះមានរយៈពេល៣ថ្ងៃនិងមិនបើកចំហសម្រាប់សាធារណៈជនឡើយ។

CAS បញ្ជាក់ថាសវនាការមួយចំនួនប្រហែលធ្វើតាមវីដេអូដោយសារតែការរឹតបន្តលើការធ្វើដំណើរដោយសារមេរោគកូវីដ១៩៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖