+855 16 757 168     samnob@keiladaily.com
KD Logo

រឿងរ៉ាវ៥យ៉ាងអ្នកប្រហែលមិនធ្លាប់ដឹងអំពី Luka Modrić 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 463

តាំងពីកុមារភាពដ៏លំបាកក្នុងនាមជាជនភៀសខ្លួនរហូតដល់ស្ទើរតែចូលរួមជាមួយ FC Barcelona ដែលជាគូប្រជែងស្លាប់រស់របស់ Real Madrid កាលពីជាងមួយទសវត្សរ៍មុន Luka Modric មិនត្រឹមតែជាកីឡាករមានទេពកោសល្យបំផុតនៃយុគសម័យបច្ចុប្បន្នប៉ុណ្ណោះទេ តែថែមទាំងជាបុគ្គលគួរឱ្យចាប់អារម្មណ៍បំផុតផងដែរ។

១. ជាជនភៀសខ្លួនតាំងពីក្មេង

Luka មានកុមារភាពដ៏លំបាក។ ចម្រើនវ័យអំឡុងសង្គ្រាមយូហ្គោស្លាវីនៅដើមទសវត្សរ៍ ១៩៩០ គេបានបាត់បង់ជីតាដោយសង្គ្រាម ហើយបានក្លាយជាជនភៀសខ្លួនជាមួយគ្រួសារដែលត្រូវបានចេញពីស្រុកកំណើត។ គេធំនៅក្នុងសណ្ឋាគារដោយភាគច្រើនចំណាយពេលនៅសណ្ឋាគារកូឡូវ៉ូរ៉ា នៅហ្សាដា និងរៀនលេងបាល់ទាត់នៅចំណតសណ្ឋាគារ។


២. Barcelona ទាក់ទងតាមទូរសព្ទនៅឆ្នាំ ២០០៨

សព្វថ្ងៃនេះវាពិបាកនឹងស្រមៃថា Luka លេងឱ្យ Barcelona តែក្រលេកទៅឆ្នាំ ២០០៨ គេត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លិបយក្សនៅកាតាឡូនីញ៉ា។ គេថែមទាំងបានផ្តល់បទសម្ភាសដល់កាសែតអេស្បាញ Mundo Deportivo ពីបំណងលេងឲ្យ Barça ហើយថតភ្ជាប់អាវក្លិបទៀត។ ទោះយ៉ាងណា Modrićបានចាកចេញពី Dinamo Zagreb ទៅកាន់ Tottenham នៅរដូវក្តៅឆ្នាំ ២០០៨ ហើយទីបំផុតបានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១២ ។ គេបានរួមចំណែកឈ្នះ La Liga មួយលើក និង UEFA Champions League ៤ដង។

៣. បញ្ចប់ការបង្ហាញខ្លួនលើកដំបូងឲ្យ Real Madrid ជាមួយនឹងពានរង្វាន់មួយ

បន្ទាប់ពីបានមកដល់ពី Tottenham នៅឆ្នាំ ២០១២ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅ Spanish Super Cup ជើងទី ២ ទល់នឹង Barcelona នាកីឡដ្ឋាន Bernabéu។ ជាមួយនឹងលទ្ធផលសរុប ៤-៤ គេត្រូវបានប្ដូរចូលជំនួស Mesut Özil ក្នុងវគ្គទី២ និងបានគ្រប់គ្រងតំបន់កណ្តាល ឈានទៅកាន់ជ័យជម្នះ។


៤. ការផ្ទេររបស់គេត្រូវបានចាត់ទុកថាអាក្រក់ខ្លាំងនៅឆ្នាំ២០១២ 

ទោះបីជាបានឈ្នះពានរង្វាន់ក្នុងការប្រកួតដំបូងនៅ Real Madrid ក៏ដោយ Modrić ក៏បានជួបប្រទះការលំបាកខ្លះដែរ។ ពាក់កណ្តាលរដូវកាល ២០១២/១៣ គេត្រូវបានគេបោះឆ្នោតថាជាការចុះហត្ថលេខានៅ La Liga ដ៏អាក្រក់បំផុតអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០១២ ដែលបានផ្តល់នូវការខកចិត្តដល់ស្ទើរពេញរដូវកាល។ ចាប់តាំងពីពេលនោះមក គេបានពង្រឹងកេរ្ដិ៍ឈ្មោះគាត់ក្នុងនាមជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងពិភពបាល់ទាត់ និងធ្វើឲ្យមនុស្សមួយចំនួនស្រឡាំងកាំងតាមរយៈការឈ្នះ Ballon d'Or ឆ្នាំ ២០១៨ ។


៥. គេលេងច្រើនជាងកីឡាករឯទៀតនៅ FIFA World Cup 2018

FIFA World Cup គឺជាការប្រកួតមួយគួរកត់សម្គាល់ និងចងចាំបំផុតក្នុងអាជីព។ គេបានរួមចំណែកដឹកនាំក្រូអាតទៅវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានងារកីឡាករល្អប្រចាំព្រឹត្តិការណ៍។ វគ្គចាញ់ធ្លាក់ទាំង៣លើករបស់គេបានឈានដល់ការថែមម៉ោង ដូច្នេះគេលេងសរុបដល់ទៅ៦៩៤នាទី៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖