+855 16 757 168     samnob@keiladaily.com
KD Logo

សម្ដេចតេជោហ៊ុនសែន​បើក​ភ្លើង​បៃតង​ឱ្យ​ការ​ប្រកួត​បាល់ទាត់​និង​កីឡា​នានា​ក្នុង​ប្រទេស​បន្ត​ឡើង​វិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 962


ការ​ប្រកួត​កីឡា​ផ្សេង​ៗ​ដូច​ជា​បាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាផ្សេង​ទៀត​គ្រប់​ទម្រង់​ទាំងអស់ ទំនង​វិ​ល​វិញ​ឆាប់​ៗ​នេះ បន្ទាប់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន បាន​មាន​ប្រសាសន៍​ស្នើ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង, រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្ដម​បណ្ឌិត ថោង ខុន និង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជននិង​កីឡា ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ពិភាក្សា​គ្នា​អំពី​រឿង​នេះ​ តាម​រយៈ​សារ​សំឡេង​មួយនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ។ នៅ​ខណៈ​នេះ​មាន​តែ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ប្រកួតតាំង​ពីខែ​មេសា​មក​។ សូម​ស្ដាប់​ប្រសាសន៍​លម្អិត​​របស់​សម្ដេច​តេជោ​ក្នុង​វីដេអូ​ខាង​ក្រោម​៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖