+855 16 757 168     samnob@keiladaily.com
KD Logo

តារាជើងចាស់ Chelsea ២នាក់តកិច្ចសន្យា១ឆ្នាំថែមទៀត ខណៈ Willian និង Pedro មិនទាន់ប្រាកដ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 166

អ្នកចាំទីអាហ្សង់ទីនវ័យ៣៨ឆ្នាំ Willy Caballero បានបន្លាយកិច្ចសន្យាជាមួយ Chelsea បន្ថែម១ឆ្នាំទៀត ដូចគ្នាទៅនឹងខ្សែប្រយុទ្ធបារាំងវ័យ៣៣ឆ្នាំ Olivier Giroud ដែរ។

ដំបូងឡើយ អតីតសមាជិក Boca Juniors, Elche, Malaga និង Malaga រូបនេះត្រៀមចេញពី Stamford Bridge ពេលកិច្ចសន្យាបច្ចុប្បន្នផុតកំណត់នៅខែមិថុនាឆ្នាំ២០២០។ តែបន្ទាប់មក គេមានឱកាសក្លាយជាដៃទី១របស់លោក Frank Lampard ជំនួស Kepa Arrizabalaga យ៉ាងគួរឱ្យភ្ញាក់ផ្អើល ហើយបានចូលលេង៥លើកក្នុងខែកុម្ភៈ មុនពេលលីគត្រូវបានផ្អាក។ សរុបក្នុងរដូវកាលនេះ Caballero លេងបាន៩លើក។ គេជាបុគ្គលពេញនិយមម្នាក់ក្នុងក្លិបតោខៀវ។

ដោយឡែក អនាគតរបស់ខ្សែប្រយុទ្ធស្លាបប្រេស៊ីលវ័យ៣១ឆ្នាំ Willian និងខ្សែប្រយុទ្ធអេស្ប៉ាញវ័យ៣២ឆ្នាំ Pedro នៅមិនទាន់ប្រាកដនៅឡើយ ខណៈកិច្ចសន្យារបស់គេផុតកំណត់នៅខែមិថុនា៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖