+855 16 757 168     samnob@keiladaily.com
KD Logo

Manuel Neuer តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 75

អ្នកចាំទីដៃទី១អាល្លឺម៉ង់ Manuel Neuer បានបន្តកិច្ចសន្យាថ្មីជាមួយ Bayern Munich ដល់ឆ្នាំ២០២៣។

Neuer បានផ្លាស់ពី Schalke 04 មកចូលរួម Bayern ក្នុងឆ្នាំ២០១១ ហើយបានឈ្នះជើងឯក Bundesliga ៧ដង, DFB Cup ៥ដង និង Champions League ជាមួយក្លិបយក្សនេះ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះក៏បានឈ្នះ FIFA World Cup 2014 ជាមួយអាល្លឺម៉ង់ផងដែរ ហើយមកទល់ពេលនេះគេបានបង្ហាញខ្លួន៩២លើកសម្រាប់ជម្រើសជាតិ។

រដូវកាលក្រោយ Neuer នឹងមានមិត្តរួមក្រុមថ្មី គឺអ្នកចាំទីអាល្លឺម៉ង់វ័យ២៣ឆ្នាំ Alexander Nubel ដែលបានយល់ព្រមស៊ីញេកិច្ចសន្យា៥ឆ្នាំជាមួយ Bayern ក្រោយផុតកិច្ចសន្យាជាមួយ Schalke ក្នុងរដូវក្ដៅ២០២០នេះ៕

ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖