+855 16 757 168     samnob@keiladaily.com
KD Logo

លី វ៉ាហេទ ថា អាជីពបាល់ទាត់ជួយឲ្យគេមានថ្ងៃនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 352

ទាំងប្រាក់ចំណូល, សុខភាព និងប្រជាប្រិយភាពក្នុងសង្គម គឺជាអ្វីដែលកីឡាករ លី វ៉ាហេទ ទទួលបានពីការចូលប្រលូកកអាជីពបាល់ទាត់ក្នុងរយៈពេល៥ឆ្នាំមកនេះ។


ខ្សែការពារក្លិបបឹងកេតសង្កត់ធ្ងន់ថា ការឈានជើងចូលប្រភេទកីឡាដ៏មានប្រជាប្រិយមួយនេះ គេអាចរកចំណូលដោយខ្លួនឯង និងអាចជួយផ្គត់ផ្គង់គ្រួសារ បូករួមទាំងមានសុខភាពរឹងមាំថែមទៀត។ មិនតែប៉ុណ្ណោះ ពេលទៅណាមកណា ក៏មានអ្នកផងទាំងពួងស្គាល់ និងរាប់អានច្រើន។

វ៉ាហេទ លម្អិត “៖បាល់ទាត់សំខាន់ក្នុងជីវិតរបស់ខ្ញុំ។ បាល់ទាត់អាចជួយជីវភាពគ្រួសារខ្ញុំ និងជួយឲ្យខ្ញុំមានសុខភាពល្អមាំមួន។ បាល់ទាត់ក៏ធ្វើឲ្យខ្ញុំចៀសផុតពីទង្វើសង្គមស្អប់ខ្ពើមជាពិសេសគ្រឿងញៀន។ ខ្ញុំមានមុខមានមាត់ដល់សព្វថ្ងៃដោយសារតែបាល់ទាត់។ បើប្រៀបធៀបពីមុនមកកាលមិនទាន់លេងបាល់ទាត់ និងក្រោយចាប់អាជីពបាល់ទាត់ គឺខុសគ្នា។ ការចាប់អាជីពបាល់ទាត់ គឺខ្ញុំអាចរកចំណូលខ្លួនឯង និងអាចជួយជីវភាពគ្រួសារបានខ្លះ។ ពីមុនទៅណាមកណី មិនមានគេស្គាល់ទេ តែឥឡូវទៅណាមកណី គេស្គាល់ច្រើន។”


សមាជិកក្រុមជម្រើសជាតិកម្ពុជាបញ្ជាក់ដែរថា ក្រុមគ្រួសារ និងញាតិសណ្ដានទាំងអស់ក៏បានជំរុញលើកទឹកចិត្តឲ្យគេខិតខំតស៊ូរហូតបានផ្លែផ្កាដូចសព្វថ្ងៃ។

លី វ៉ាហេទ ជាកូនពៅប្រចាំគ្រួសារដែលមានបងប្អូន៦នាក់ ហើយក្នុងនោះ បងប្រុសរបស់គេក៏ជាសមាជិកបឹងកេតដែរ គឺគ្រូជំនួយ លី រ៉ាវី និងខ្សែបម្រើ លី មីហ្សាន។ គេត្រូវបានដំឡើងចូលក្រុមធំបឹងកេតនៅរដូវកាល២០១៥ ហើយក៏ជាឆ្នាំជាប់ជម្រើសជាតិ U19 មុនឈានទៅក្រសោបបានកៅអីក្រុមធំតំណាងប្រទេសនៅឆ្នាំ២០១៦។

ដោយសារតែរូបសម្បត្តិមានអំណោយផលពីធម្មជាតិ កីឡាករមានប្រភពពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏បានឆក់ចំណាប់អារម្មណ៍ពីម្ចាស់ផលិតកម្ម និងម្ចាស់ផលិតផលមួយចំនួនដើម្បីចូលរួមសម្ដែង និងផ្សព្វផ្សាយពាណិជ្ជកម្មឲ្យពួកផងដែរ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖