+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់កំណត់ត្រារកបានគ្រាប់បាល់ក្នុងវ័យចំណាស់បំផុតរបស់អេស្ប៉ាញប្រកាសចូលនិវត្តន៍

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 403

ខ្សែប្រយុទ្ធ Aritz Aduriz របស់ក្លិប Athletic Bilbao បានប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៩ឆ្នាំ។

ខណៈ La Liga កំពុងបន្តផ្អាកដោយសារកូវីដ១៩ Aduriz ដែលជាម្ចាស់កំណត់ត្រាអ្នករកបានគ្រាប់បាល់ក្នុងវ័យចំណាស់បំផុតរបស់ជម្រើសជាតិអេស្ប៉ាញ ត្រូវធ្វើការវះកាត់ព្យាបាលត្រគាក។

Aduriz និយាយថាវេជ្ជបណ្ឌិតបានផ្ដល់ដំបូន្មានថាត្រគាករបស់គេត្រូវទទួលការវះកាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ រាងកាយរបស់គេបាននិយាយថាគ្រប់គ្រាន់ហើយសម្រាប់ការលេងកីឡាអាជីព។

Aduriz បានចូលលេង២៩៦លើកសម្រាប់ Bilbao និងរកបាន១៤១គ្រាប់។ គេត្រូវបានលេងវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ទល់នឹង Real Sociedad ក្នុងខែមេសាឆ្នាំ២០២០ តែអាក់ខានដោយសារកូវីដ១៩។

ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ គេបានលេង១៣លើក និងក្លាយជាកីឡាករទាត់បញ្ចូលទីក្នុងវ័យចាស់បំផុតក្នុងឆ្នាំ២០១៦ គឺក្នុងវ័យ៣៥ឆ្នាំនិង២៧៥ថ្ងៃ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖