+855 16 757 168     samnob@keiladaily.com
KD Logo

Werner ស៊ុតហ៊ែតទ្រីកឱ្យ Leipzig ក្រោយ Bayern ទាត់ចូល Frankfurt ៥គ្រាប់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 366

ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Timo Werner រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនតាំងពី Bundesliga ត្រលប់មកវិញក្រោយផ្អាក២ខែ ដោយធ្វើបានហ៊ែតទ្រីកទល់នឹង Mainz 05 ក្នុងជ័យជម្នះក្រៅផ្ទះ៥-០របស់ RB Leipzig កាលពីថ្ងៃអាទិត្យទី២៤ខែឧសភាឆ្នាំ២០២០។

គ្រាប់ទាំង៣របស់ Werner បានកើតឡើងក្នុងនាទី១១, ៤៨ និង ៧៥ ខណៈ Yussuf Poulsen រកបាន១គ្រាប់ក្នុងនាទី២៣ និង Marcel Sabitzer រកបានមួយគ្រាប់ដែរក្នុងនាទី៣៦។

តារាជួរមុខអាល្លឺម៉ង់វ័យ២៤ឆ្នាំរូបនេះឥឡូវរកបានសរុប៣០គ្រាប់ហើយក្នុងរដូវកាល២០១៩-២០នេះ។

RB Leipzig ឡើងឈរលេខ៣ ស្របពេល Bayer Leverkusen ធ្លាក់ទៅលេខ៤។

ចំណែកកាលពីថ្ងៃសៅរ៍ទី២៣ខែឧសភា Bayern Munich បានលត់ Eintracht Frankfurt ៥-២ ក្នុងទឹកដី បានពីគ្រាប់បាល់របស់ Leon Goretzka ក្នុងនាទី១៧, Thomas Muller ក្នុងនាទី៤១, Robert Lewandowski ក្នុងនាទី៤៦, Davies ក្នុងនាទី៦១ និងបាល់ចូលទីខ្លួនឯងរបស់ Hinteregger ក្នុងនាទី៧៤ បន្ទាប់ពីកីឡាកររូបនេះស៊ុតឱ្យ Frankfurt បាន២គ្រាប់ក្នុងនាទី៥២និង៥៥។

Bayern បន្តឈរកំពូលតារាង មាន៦១ពិន្ទុពី២៧ប្រកួត, Dortmund លេខ២ មាន៥៧ពិន្ទុ៕



ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖