កីឡាករមិនត្រូវបានបង្ហាញឈ្មោះម្នាក់របស់ក្លិប Bournemouth ស្ថិតក្នុងចំណោមករណីកូវីដ១៩ថ្មី២នាក់ទៀតក្នុងក្របខ័ណ្ឌ Premier League ក្នុងការធ្វើតេស្តថ្មីៗបំផុតនេះ ដែលនាំឱ្យកំណើនកូវីដ១៩ក្នុងលីគនេះកើនដល់៨នាក់។
Bournemouth និយាយថាពួកគេនឹងមិនបង្ហាញអត្តសញ្ញាណកីឡាករូបនោះទេ ហើយពេលនេះពួកគេនឹងដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៧ថ្ងៃ។
ចំណែកម្នាក់ទៀតស្ថិតក្នុងក្លិបផ្សេងមួយទៀតដែលមិនត្រូវបានប្រាប់ឱ្យដឹងឡើយ។
ការធ្វើតេស្តកូវីដ១៩ក្នុង Premier League បានធ្វើកាលពីថ្ងៃអង្គារ ព្រហស្បតិ៍ និងសុក្រ សប្ដាហ៍មុន លើកីឡាករនិងបុគ្គលិកចំនួន៩៩៦នាក់។
ដោយឡែក ក្នុងក្របខ័ណ្ឌ Championship វិញ មាន២នាក់ក្នុងក្លិប Hull City បានតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីមានការធ្វើតេស្តលើមនុស្ស១០១៤នាក់ក្នុងលីគទី២អង់គ្លេសនេះ នៅក្នុងក្លិបទាំង២៤។
សូមជម្រាបថា ក្លិបនៅអង់គ្លេស បានចាប់ផ្ដើមហាត់ដោយមិនប៉ះពាល់គ្នាកាលពីថ្ងៃអង្គរសប្ដាហ៍មុន ដែលជាការហាត់លើកដំបូងក្រោយលីគផ្អាកតាំងពីថ្ងៃទី១៣ខែមីនា ដោយសារការរីករាលដាលមេរោគកូវីដ១៩។
ប្រធានប្រតិបត្តិ Premier League លោក Richard Masters បាននិយាយកាលពីថ្ងៃសុក្រទី២២ខែឧសភាថាលីគមានទំនុកចិត្តលើការបន្តការប្រកួតវិញក្នុងខែមិថុនា៕
ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖