+855 16 757 168     samnob@keiladaily.com
KD Logo

នាយករដ្ឋមន្ត្រីអេស្ប៉ាញប្រកាសឱ្យ La Liga ប្រកួតវិញនៅថ្ងៃទី…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 589

នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បាននិយាយថា ក្របខ័ណ្ឌ La Liga អាចបន្តការប្រកួតឡើងវិញចាប់ពីថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០តទៅ ដោយលេងបិទទ្វារ។

មុននេះ ប្រធាន La Liga លោក Javier Tebas បាននិយាយថាលោកសង្ឃឹមថាការប្រកួតលីគកំពូលអេស្ប៉ាញនឹងបន្តឡើងវិញនៅថ្ងៃទី១២ខែមិថុនា។

ក្លិបនៅ La Liga បានប្រមូលផ្ដុំហាត់សប្ដាហ៍មុនដោយមិនឱ្យលើស១០នាក់ក្នុងមួយក្រុមៗ។

លោកនាយករដ្ឋមន្ត្រី Sanchez បាននិយាយថាអេស្ប៉ាញបានធ្វើអ្វីដែលគួរធ្វើរួចហើយ ហើយឥឡូវនេះជើងមេឃថ្មីបានបើកចំហសម្រាប់ការត្រលប់មកវិញនៃសកម្មភាពប្រចាំថ្ងៃជាច្រើន។ ចាប់ពីថ្ងៃទី៨ខែមិថុនាទៅ La Liga នឹងត្រលប់មកវិញ។ បាល់ទាត់អេស្ប៉ាញមានអ្នកតាមដានច្រើនណាស់ ប៉ុន្តែនេះមិនមែនជាសកម្មភាពតែមួយគត់ដែលនឹងត្រលប់មកវិញនោះឡើយ។

ជំនួបរវាងក្លិបរួមក្រុង (derby) Sevilla និង Real Betis ត្រូវបានរាយការណ៍ថានឹងក្លាយជាការប្រកួត La Liga ដំបូងគេនៃការត្រលប់មកវិញនេះ។

ចំណែកលីគទី២អេស្ប៉ាញក៏ត្រៀមត្រលប់មកវិញនៅថ្ងៃដូចគ្នានឹងលីគកំពូលផងដែរ។

La Liga បានផ្អាកតាំងពីថ្ងៃទី១២ខែមីនាមកដោយសារការរីករាលដាលនៃមេរោគកូវីដ១៩។

កីឡាករក្នុងលីគទី១និងទី២អេស្ប៉ាញទើបតែបានត្រលប់មកហាត់វិញដើមខែឧសភានេះ ដោយដំបូងហាត់ម្នាក់ៗឯងឆ្ងាយពីគ្នា បន្ទាប់ពីបានធ្វើតេស្តសុខភាពរួច។ កីឡាករ៥នាក់បានតេស្តវិជ្ជមាននៅក្នុងចំណោមកីឡាករទាំង២លីគនិងបានធ្វើចត្តាឡីស័ក មុនពេលផ្ដើមហាត់ជាក្រុមតូចៗពីថ្ងៃទី១៨ខែឧសភាមក។

ក្រុមនីមួយៗក្នុងក្របខ័ណ្ឌ La Liga ត្រូវលេង១១ប្រកួតម្នាក់ទៀត ខណៈ Barcelona កំពុងនាំមុខនៅកំពូលតារាង លើស Real Madrid ២ពិន្ទុ។

ដោយឡែក លីគកំពូលព័រទុយហ្គាល់ នឹងបន្តការប្រកួតវិញនៅថ្ងៃទី៣ខែមិថុនា ដោយ Portimonense ប៉ះ Gil Vicente និង Famalicao ស្វាគមន៍ Porto។ Porto កំពុងឈរកំពូលតារាង នៅលើ Benfica ចំនួន១ពិន្ទុ ខណៈកាប្រកួតសល់១០ជុំទៀត៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖