+855 16 757 168     samnob@keiladaily.com
KD Logo

Werner ទាត់ចូលទៀតហើយ ខណៈ Leipzig ឡើងមកលេខ៣វិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 238

ខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner រកបានគ្រាប់ទី២៥របស់ខ្លួនក្នុង Bundesliga រដូវកាល២០១៩-២០នេះ ស្របពេល RB Leipzig រក្សាល្បឿនប្រជែងចំណាត់ថ្នាក់លេខ២ជាមួយ Dortmund តាមរយៈការផ្ដួលម្ចាស់ផ្ទះ Cologne ៤-២។

ម្ចាស់ផ្ទះ Cologne បាននាំមុខមុនដោយ Jhon Cordoba ក្នុងនាទីទី៧ តែនៅនាទីទី២០ Partik Schick តាមស្មើឱ្យ Leipzig វិញ។ រួចហើយ ក្រុមភ្ញៀវបើកការនាំមុខ២គ្រាប់ដោយ Christopher Nkunku ក្នុងនាទី៣៨និង Werner ក្នុងនាទី៥០ មុនពេលម្ចាស់ផ្ទះរកបាន១គ្រាប់ទៀតដោយ Anthony Modeste ក្នុងនាទី៥៥។ ២នាទីបន្ទាប់ Dani Olmo ស៊ុតគ្រាប់ទី៤សម្រាប់ Leipzig។

នេះជាលើកដំបូងតាំងពី១៩៩៥មកដែល ការប្រកួត Bundesliga ធ្វើក្នុងខែមិថុនា។

Leipzig ពេលនេះឡើងមកលេខ៣វិញ មាន៥៨ពិន្ទុ នៅក្រោមក្រុមលេខ២ Dortmund ចំនួន២ពិន្ទុ និងក្រោមក្រុមកំពូលតារាង Bayern Munich ចំនួន៩ពិន្ទុ៕



ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖