+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ Liverpool បង្ហាញការគាំទ្រការស្វែងរកយុត្តិធម៌សម្រាប់ George Floyd

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 328

កីឡាករបាល់ទាត់ក្នុងក្លិបហង្សក្រហម Liverpool បាននាំគ្នាលត់ជង្គង់ម្ខាងនៅជុំវិញរង្វង់កណ្ដាលទីលាននៅ Anfield សម្រាប់ជាសារមួយបង្ហាញការគាំទ្រដល់ការស្វែងរកយុត្តិធម៌ជូនបុរសស្បែកខ្មៅ George Floyd ដែលបានបាត់បង់ជីវិតកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ ដោយសារប៉ូលិសស្បែកសនៅ Minneapolis យកជង្គង់សង្កត់ករយៈពេលជិត៩នាទីរហូតដល់ថប់ដង្ហើមស្លាប់។

រូបភាពនេះមានកីឡាករ Liverpool ចំនួន២៩នាក់ អមដោយឃ្លាថា៖ «សាមគ្គីភាពជាកម្លាំង។ ជីវិតជនស្បែកខ្មៅមានតម្លៃ»។ កីឡាករ Liverpool បានស្នើសុំថតរូបនេះអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទទី១ខែមិថុនា។

ដោយឡែក កីឡាករ Paul Pogba និង Marcus Rashford របស់ Manchester United ក៏បានបញ្ចេញសំឡេងប្រឆាំងនឹងការរើសអើងពូជសាសន៍នៅជុំវិញពិភពលោកផងដែរ។

កាលពីថ្ងៃអាទិត្យកន្លងទៅ Jadon Sancho និង Achraf Hakimi ក៏បានលាត់អាវបង្ហាញសារទាមទាររកយុត្តិធម៌សម្រាប់លោក George Floyd បន្ទាប់ពីពួកគេរកបានគ្រាប់បាល់សម្រាប់ Dortmund៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖