+855 16 757 168     samnob@keiladaily.com
KD Logo

ជិតគ្រប់៧២ម៉ោងហើយ តើក្លិបថ្មីរបស់ Saul Niguez ជាក្លិបណា?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 350

កាលពីថ្ងៃអាទិត្យទី៣១ខែឧសភាឆ្នាំ២០២០ ខ្សែបម្រើកណ្ដាលជម្រើសជាតិអេស្ប៉ាញ Saul Niguez បានពញ្ញាក់អារម្មណ៍អ្នកតាមដានបាល់ទាត់អន្តរជាតិ ដោយបង្ហោះលើ Twitter ថាគេនឹងប្រកាសអំពីក្លិបថ្មីក្នុងរយៈពេល៣ថ្ងៃទៀត។

កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានភ្ជាប់នឹង Manchester United យូរខែដែរហើយ ហើយវីរបុរសក្លិបបិសាចក្រហម លោក Rio Ferdinand ក៏បានបង្ហាញការគាំទ្រឱ្យ Man Utd ទិញ Saul ពី Atletico Madrid រួមទាំង Jadon Sancho ពី Dortmund និង Kalidou Koulibaly ដើម្បីពង្រឹងគុណភាពក្រុមលោក Ole Gunnar Solskjaer ដល់កម្រិតថ្មីមួយទៀត។

រយៈពេល៧២ម៉ោងជិតគ្រប់ហើយ ចាំមើលក្លិបណាជាក្លិបថ្មីរបស់ Saul?

សូមជម្រាបថារដូវកាល២០១៩-២០នេះ Saul លេងបាន៣៧ប្រកួតសម្រាប់ក្រុមលោក Diego Simeone មុនពេលការប្រកួតត្រូវបានផ្អាកដោយសារកូវីដ១៩៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖