+855 16 757 168     samnob@keiladaily.com
KD Logo

Bayern ត្រូវការជ័យជម្នះប៉ុន្មានដងទៀតដើម្បីលើកពាន Bundesliga ជាថ្មី?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 302

ក្រុមការពារជើងឯក Bayern Munich ត្រូវការជ័យជម្នះតែ២លើកទៀតប៉ុណ្ណោះក្នុងចំណោម៤ប្រកួតចុងក្រោយដើម្បីបង្កើនឯតទគ្គកម្មលើកពាន Bundesliga ៨ដងជាប់ៗគ្នា។

ក្រុមលោក Hansi Flick បានចាញ់តែ១លើកគត់ក្នុង២១ប្រកួតចុងក្រោយក្នុងគ្រប់ពានរង្វាន់ទាំងអស់។

ប្រកួតចុងក្រោយក្នុងលីគកំពូលអាល្លឺម៉ង់កាលពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០ Bayern បានឈ្នះ៤-២នៅទឹកដី Bayer Leverkusen បានពីគ្រាប់បាល់របស់ Kingsley Coman, Leon Goretzka, Serge Gnabry និង Robert Lewandowski។

Bayern ពេលនេះមាន៧០ពិន្ទុពី៣០ប្រកួត ស្របពេលក្រុមលេខ២ Dortmund មាន៦៣ពិន្ទុ ក្រោយឈ្នះ១-០លើ Hertha Berlin តាមរយៈគ្រាប់បាល់របស់ Emre Can។

RB Leipzig រក្សាតំណែងលេង៣ដដែល ទោះបីបានត្រឹមស្មើ១-១ជាមួយ Paderborn ដោយមាន៥៩ពិន្ទុ នៅពីលើក្រុម Monchengladbach ដែលមាន៥៦ពិន្ទុ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖