+855 16 757 168     samnob@keiladaily.com
KD Logo

លីគវៀតណាមត្រលប់មកវិញ អ្នកគាំទ្រចូលទស្សនាណែនស្តាត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 371

អ្នកគាំទ្របាល់ទាត់វៀតណាមរាប់ម៉ឺននាក់បានចូលទស្សនាការប្រកួតក្របខ័ណ្ឌ V-League 1 ដែលទើបត្រលប់មកវិញកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ ដោយគ្មានការរក្សាគម្លាតសង្គមអ្វីឡើយ ដោយសារវៀតណាមបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពប្រឆាំងការរាលដាលនៃមេរោគរាតត្បាតកូវីដ១៩ក្នុងប្រទេស។

វៀតណាមមានអ្នកឆ្លងកូវីដ១៩ចំនួន៣២៨ករណីតែគ្មានអ្នកស្លាប់ទេ។

សន្តិសុខបានពិនិត្យកម្ដៅ បាញ់អាល់កុល ឬ ជែល លាងដៃ និងស្នើឱ្យទស្សនិកជនពាក់ម៉ាសពេលដើរចូលកីឡដ្ឋាន។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅកីឡដ្ឋាន Nam Dinh មានទស្សនិកជនចូលទស្សនាផ្ទាល់ជិតពេញចំណុះ៣០,០០០នាក់ក្នុងកីឡដ្ឋាននេះ ស្របពេលក្រុមម្ចាស់ផ្ទះបានចាញ់១-២ក្រោមថ្វីជើង Viettel៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖