+855 16 757 168     samnob@keiladaily.com
KD Logo

ប្រកួតមិត្តភាពរវាង Man Utd និង Stoke ត្រូវបានលុបចោលវិញដោយសារមានអ្នកឆ្លងកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 213

អ្នកចាត់ការ Stoke City លោក Michael O’Neill បានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃចន្ទទី៨ខែមិថុនាឆ្នាំ២០២០ នាំឱ្យឈានទៅលុបចោលការប្រកួតមិត្តភាពទល់នឹង Manchester United ថ្ងៃអង្គារម្សិលមិញ។

ក្រុម Stoke បានមកដល់មណ្ឌលហ្វឹកហាត់ Carrington របស់ Man Utd និងបានស្ថិតនៅក្នុងអគារយុវជនថ្នាលនៅពេលធ្វើតេស្តឃើញកូវីដ១៩លើអ្នកចាត់ការពួគគេនោះ។

លោក O’Neill វ័យ៥០ឆ្នាំ បានតេស្តអវិជ្ជមានក្នុងការធ្វើតេស្ត៥ជុំមុន។ ពេលនេះ អតីតគ្រូបង្គោលជម្រើសជាតិអៀរឡង់ខាងជើងរូបនេះនឹងនៅដោយឡែកមួយរយៈនិងអនុលោមតាមគោលការណ៍ពាក់ព័ន្ធនានា តែលោកនឹងបន្តធ្វើការជាមួយក្រុមពីចម្ងាយ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖