+855 16 757 168     samnob@keiladaily.com
KD Logo

Pep Guardiola តែងតាំងដៃស្ដាំថ្មីជំនួសកៅអី Mikel Arteta

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 323

លោក Juan Manuel Lillo ជនជាតិអេស្ប៉ាញវ័យ៥៤ឆ្នាំត្រូវបានតែងតាំងជាជំនួសការលោក Pep Guardiola នៅ Manchester City ជំនួសកៅអីលោក Mikel Arteta ដែលបានចេញទៅធ្វើអ្នកចាត់ការ Arsenal។

លោក Lillo ដែលធ្លាប់ជាគ្រូរបស់លោក Pep បានចាកចេញពីតំណែងនៅក្លិបចិន Quingdao Huanghai បន្ទាប់ពីនាំក្លិបនេះឈ្នះជើងឯក Chinese League One ឡើងមកលីគកំពូលចិន Chinese Super League។

លោក Lillo មានបទពិសោធច្រើនណាស់ ដោយបានបង្វឹកជិត២០ក្លិប រួមទាំងនៅ Zaragoza, Real Sociedad, Almeria, Sevilla(ជំនួយការ), ឈីលី (ជំនួយការ), Atletico Nacional, Vissel Kobe និងធ្លាប់បង្ហាត់ Andres Iniesta, David Villa, Yaya Toure ព្រមទាំងលោក Guardiola ខ្លួនឯងផ្ទាល់ផងដែរ ពេលលោក Guardiola កំពុងផ្ដើមធ្វើគ្រូយុវជន៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖