+855 16 757 168     samnob@keiladaily.com
KD Logo

សវនាការបណ្ដឹងឧទ្ធរណ៍របស់ Man City ធ្វើរួចហើយតែចម្លើយសម្រេចនឹងចេញនៅខែ…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 275

តុលាការមជ្ឈត្តកម្មកីឡា (CAS) ត្រូវបានរំពឹងថានឹងប្រកាសសេចក្ដីសម្រេចរបស់ពួកគេលើបណ្ដឹងឧទ្ធរណ៍របស់ Manchester City ប្រឆាំងនឹងបម្រាម២ឆ្នាំរបស់ UEFA នៅពាក់កណ្ដាលទី១នៃខែកក្កដាឆ្នាំ២០២០។

មេធាវីរបស់ CAS នឹងបើកការពិភាក្សាគ្នា ក្រោយស្ដាប់សវនាការ៣ថ្ងៃរួចរាល់ ដែលបានបញ្ចប់កាលពីថ្ងៃពុធទី១០ខែមិថុនា។ សវនាការ៣ថ្ងៃកន្លងមកនេះធ្វើតាមប្រព័ន្ធវីដេអូ (video conference)។

សូមរំឭកថា កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ អង្គភាពគ្រប់គ្រងហិរញ្ញវត្ថុក្លិបរបស់ UEFA បានដាក់បម្រាម Man City មិនឱ្យលេងពានទ្វីបអឺរ៉ុប២ឆ្នាំ និងពិន័យជាលុយ៣០លានអឺរ៉ូ ដោយសារតែការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់កំហិតការចាយវាយ Financial Fair Play របស់ UEFA រវាងឆ្នាំ២០១២ដល់២០១៦។

បន្ថែមលើនេះ UEFA ថែមទាំងបានលើកឡើងថា Man City មិនសហការជាមួយក្នុងការស៊ើបអង្កេតរកការពិត។

Man City បានប្ដឹងឧទ្ធរណ៍នៅថ្ងៃទី២៦ខែកុម្ភៈ ខណៈនាយកប្រតិបត្តិក្លិបនេះ លោក Ferran Soriano បាននិយាយថាជារឿងមិនពិតទាល់តែសោះដែលថា Man City បានបំពានច្បាប់ FFP៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖