+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាការិនីបាល់ទាត់ឆ្នើមបំផុតក្នុងលោកចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយ Nike

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 575

ខ្សែប្រយុទ្ធឆ្នើមន័រវេស Ada Hegerberg របស់ក្លិប Lyon បានចុះកិច្ចព្រមព្រៀងរយៈពេលវែងដែលមានតម្លៃខ្ពស់ជាប្រវត្តិសាស្ត្រសម្រាប់កីឡាការិនី ជាមួយក្រុមហ៊ុន Nike។

Hegerberg វ័យ២៤ឆ្នាំ បានចែកផ្លូវជាមួយ Puma ហើយតំណាងរបស់នាងបានឱ្យដឹងថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថ្មីនេះមានសុពលភាពយ៉ាងហោច១ទសវត្សរ៍។

ហើយបើតាម AFP កិច្ចសន្យានោះមានតម្លៃរហូតដល់១លានអឺរ៉ូ (១.១៤លានដុល្លារ) សម្រាប់កីឡាការិនីខាងលើ។

Hegerberg បានឈ្នះពាន Ballon d’Or សម្រាប់កីឡាការិនីដំបូងបង្អស់ក្នុងឆ្នាំ២០១៨ និងបានឈ្នះពានកីឡាការិនីបាល់ទាត់ឆ្នើមបំផុតប្រចាំឆ្នាំរបស់ BBC ក្នុងឆ្នាំ២០១៧និង២០១៩។

ប៉ុន្តែឆ្នាំមុន នាងមិនចូលលេង World Cup នារីឡើយ ដោយសារតែជម្លោះជាមួយសហព័ន្ធកីឡាបាល់ទាត់ន័រវេសជុំវិញការតវ៉ាឱ្យដំឡើងប្រាក់ឈ្នួលសម្រាប់បាល់ទាត់នារីឱ្យប្រហាក់ប្រហែលបុរស។ ដូច្នេះកីឡាការិនីអាមេរិក Megan Rapinoe ក៏បានឈ្នះ Ballon d’Or 2019៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖