+855 16 757 168     samnob@keiladaily.com
KD Logo

ខ្លះៗពីភាពជោគជ័យរបស់លោក Diego Simeone

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 196

មុនលោក Diego Simeone លើកពាន LaLiga នៅ Atletico de Madrid លោកធ្លាប់ជាកីឡាករដ៏ឆ្នើមមួយរូប។ បច្ចេកទេសដែលមិនអាចបញ្ឈប់ពេលនៅ LaLiga ជាមួយ Sevilla និង Atletico Madrid។


Simeone លេងបានពីររដូវកាលនៅអ៊ីតាលីជាមួយ AC Pisa មុនផ្លាស់ទៅ Sevilla ឆ្នាំ ១៩៩២។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានលេងជាមួយមិត្តរួមជាតិ Diego Maradona ផងដែរ។

ក្នុងរយៈពេលពីររដូវកាលលោករកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៤ប្រកួតនៅ LaLiga។ វត្តមានរបស់បុរសជនជាតិអាហ្សង់ទីនធ្វើឲ្យមានការប្រែប្រួលដល់គុណភាពប្រយុទ្ធ។

លោក Simeone បានចំណាយពេលពី១៩៩៤ដល់១៩៩៧ និងឈ្នះពានធំៗពីរក្នុងរដូវកាល ១៩៩៦-១៩៩៦ គឺ La Liga និង Copa del Rey។

នៅរដូវក្តៅឆ្នាំ ១៩៩៧ លោកបានផ្លាស់ទៅ Inter Milan រយៈពេលពីរឆ្នាំ ដោយឈ្នះពានរង្វាន់ UEFA Cup ឆ្នាំ ១៩៩៧-៩៨ ។ នៅអ៊ីតាលី លោកបានបន្ត៤រដូវកាលទៀតសម្រាប់ Lazio ដែលបានលើកពានរង្វាន់ចំនួន៤ រួមមាន Serie A ១៩៩៩-២០០០ នៅក្រុមដែលបង្វឹកដោយលោក Sven Goran Eriksson។

Simeone បានវិលត្រឡប់មក Atletico វិញក្នុងឆ្នាំ ២០០៣ ដើម្បីជួយក្លិបឆ្លងកាត់ពេលវេលាដ៏លំបាកមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ជាមួយមិត្តរួមក្រុមថ្មីរួមទាំងមិត្តរួមជាតិ Ariel Ibagaza និងទេពកោសល្យកីឡាករវ័យក្មេងថ្មីពីររូបគឺ Fernando Torres និង Gabi Fernandez បានជួយក្រុមនេះឡើងជើងវិញ។


ក្នុងក្រុមជម្រើសវិញលោករកបាន ១១ គ្រាប់ក្នុង១០៨ប្រកួត និងលេង World Cup ៣ដង, Copa America ២ ដង។ បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ លោកបានដឹកនាំ Racing Club មុនទៅចូលរួមជាមួយ Atletico Madrid រដូវកាល២០១១។


អតីតមិត្តរួមក្រុមផ្សេងទៀតដែលបានឈ្នះ La Liga ១៩៩៥-៩៦ គឺJuan Vizcaino និង Jose Luis Caminero ក៏បានត្រលប់មកក្លិបវិញដែរ ខណៈ Simeone បានដឹកនាំឈ្នះ La Liga ២០១៣/២០១៤ ព្រមទាំងពានរង្វាន់ជាច្រើនទៀត៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖