+855 16 757 168     samnob@keiladaily.com
KD Logo

Haaland ប្ដូរចូលហើយតែតគ្រាប់ជ័យជម្នះក្នុងនាទី៩០+៥សម្រាប់ Dortmund

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 617

រដូវកាលដ៏គួរឱ្យកត់សម្គាល់របស់ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងកូដ Erling Braut Haaland បានបន្ត ស្របពេលគេងើបពីបង់បម្រុងក្នុងវគ្គទី២ ហើយតែតចូលគ្រាប់ជ័យជម្នះក្នុងនាទី៩០+៥សម្រាប់ភ្ញៀវ Borussia Dortmund នៅទឹកដី Dusseldorf។

Dortmund មើលទៅហាក់បានត្រឹម១ពិន្ទុទៅហើយក្នុងការប្រកួត Bundesliga យប់ថ្ងៃសៅរ៍ទី១៣ខែមិថុនាឆ្នាំ២០២០។

តែ Haaland វ័យ១៩ឆ្នាំ បានប្ដូរចូលក្នុងនាទី៦១ ហើយរកបានគ្រាប់បាល់ទី១១ក្នុងការបង្ហាញខ្លួនលើកទី១២ក្នុងលីគកំពូលអាល្លឺម៉ង់។

ដោយឡែក Bayern Munich ក៏បានយកឈ្នះ២-១លើ Borussia Monchengladbach ដោយគ្រាប់បាល់ក្នុងនាទី៨៦របស់ Leon Goretzka បន្ទាប់ពីស្មើគ្នា១-១ក្នុងវគ្គទី១។

Bayern កាន់តែកៀកនឹងលើកពាន១០០% តែ Dortmund ក៏ធានាបានកៅអី Champions League រដូវកាល២០២០-២១ដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖