+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich ឈ្នះជើងឯក Bundesliga ៨ឆ្នាំជាប់គ្នាដោយគ្រាប់របស់ Lewandowski យប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 560

Bayern Munich បានក្លាយជាជើងឯក Bundesliga លើកទី៨រដូវកាលជាប់គ្នា បន្ទាប់ពីគ្រាប់បាល់របស់ Robert Lewandowski នៅទឹកដី Werder Bremen យប់ថ្ងៃអង្គារទី១៦ខែមិថុនាឆ្នាំ២០២០ ហើយបានអបអរក្នុងកីឡដ្ឋានដែលសឹងតែគ្មានមនុស្សសោះ។

Lewandowski បានដក់ទ្រូងទម្លាក់បាល់ដែលឆ្កឹះដោយ Jerome Boateng ដើម្បីស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ១-០ក្នុងនាទី៤៣។ នេះជាគ្រាប់ទី៣១របស់តារាប៉ូឡូញក្នុងលីគកំពូលអាល្លឺម៉ង់រដូវកាលនេះ ដែលស្មើនឹងកំណត់ត្រាកីឡាករបរទេស ដែល Pierre-Emerick Aubameyang រកបាន៣១គ្រាប់ក្នុងមួយរដូវកាល២០១៦-១៧កាលនៅ Dortmund។

Bayern នាំមុខ១០ពិន្ទុលើក្រុមលេខ២ Dortmund ដែលសល់៣ប្រកួតក្នុងដៃ ដូច្នេះក្រុមលោក Hansi Flick ជាជើងឯកដោយស្វ័យប្រវត្តិ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖