+855 16 757 168     samnob@keiladaily.com
KD Logo

ព័ត៌មានមុនជំនួប La Liga រវាង Real Madrid និង Valencia

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 335


Real Madrid នឹងបន្តការប្រកួតក្របខណ្ឌកំពូលអេស្ប៉ាញ La Liga នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ទទួលភ្ញៀវ Valencia។

ក្រុមលោក Alber Celades នៅក្រោមក្រុមលេខ៦ Atletico Madrid ដែលកំពុងកាន់កាប់ទីតាំង Europa League ចំនួន៣ពិន្ទុ តែក៏ត្រូវប៉ះក្រុមដ៏ខ្លាំងថែមទៀត។

ក្រុមអធិរាជសនៅពីក្រោមក្រុមកំពូលតារាង FC Barcelona ចំនួន៥ពិន្ទុ និងលេងតិចជាងមួយប្រកួត។ 

ព័ត៌មានក្រុម ៖

ក្រុមលោក Zinedine Zidane នឹងមិនមាន Lucas Vazquez និង Luka Jovic ក្នុងការប្រកួតថ្ងៃព្រហស្បតិ៍នេះដោយសាររបួស។

Vazquez បានរងគ្រោះពីការបង្គិចមួយ ហើយមិនទាន់ច្បាស់ចូលលេងវិញបាន ខណៈ Jovic របួសប្រអប់ជើងតាំងពីខែឧសភា ម្ល៉េះ និងទំនងត្រូវចាំដល់ខែកក្កដាទើបអាចវិលមកទីលានវិញ។


សមាសភាព១១នាក់ដំបូងអាចនឹងចូលលេង ៖

Real Madrid: Courtois; Carvajal, Varane, Ramos, Marcelo; Valverde, Casemiro, Kroos; Rodrygo, Benzema, Hazard

Valencia: Cillessen; Florenzi, Guillamon, Diakhaby, Gaya; Soler, Coquelin, Parejo, Guedes; Rodrigo, Gomez

ប្រវត្តិប៉ះគ្នា

ប្រវត្តិប្រកួតរវាងក្រុមទាំងពីរមើលទៅប្រហាក់ប្រហែលគ្នានៅប៉ុន្មានឆ្នាំចុងក្រោយ ដោយស្មើ៦ដងក្នុងចំណោម១៤ប្រកួតនៅលីគ។ Real Madrid ឈ្នះ៥ដងក្នុងចំណោម១៤ប្រកួតហ្នឹង ហើយ Valencia ឈ្នះ៣ដង។

ក្រុមទាំងពីរចែកពិន្ទុគ្នាកាលជើងទីមួយនៅខែធ្នូ ដោយ Karim Benzema ជាអ្នកតាមស្មើពីការនាំមុខរបស់ Carlos Soler។

គុណផលក្រុមបច្ចុប្បន្ន

ក្រុមអធិរាជសឈ្នះ Eibar ៣ទល់នឹង១ កាលថ្ងៃអាទិត្យ។ ទោះលេងឈ្នះ Barcelona កាលខែមីនា Real Madrid បានចាញ់ពីរដងក្នុងចំណោម៥ប្រកួតនៅលីគកំពូល៥ដងចុងក្រោយ ធ្វើឲ្យ Barca ឈរកំពូលតារាងបាន។

ចំណែក Valencia វិញមិនល្អប៉ុន្មានទេ ដោយឈ្នះមួយលើកប៉ុណ្ណោះក្នុងចំណោម៥ប្រកួត។ ក្រុមប្រចៀវខ្មៅបានស្មើ Levante ១ទល់នឹង១ កាលចុងសប្ដាហ៍ ដូច្នេះពួកគេត្រូវតែកែលម្អឡើងវិញដើម្បីចូលតំបន់ Europa League។


លទ្ធផលចុងក្រោយ

Real Madrid 

Real Madrid 3-1 Eibar (14/6)
Real Betis 2-1 Real Madrid (8/3)
Real Madrid 2-0 Barcelona (1/3)
Real Madrid 1-2 Manchester City (26/2)
Levante 1-0 Real Madrid (22/2)

Valencia

Valencia 1-1 Levante (12/6)
Valencia 3-4 Atalanta (10/3)
Deportivo Alaves 1-1 Valencia (6/3)
Valencia 2-1 Real Betis (29/2)
Real Sociedad 3-0 Valencia (22/2)

ទស្សន៍ទាយ ៖

Real Madrid ដណ្ដើមកៅអីកំពូលតារាងពី Barcelona ឲ្យបាន ដូច្នេះពួកគេទំនងមានកម្លាំងចិត្តដើម្បីយកឈ្នះ Valencia។

ចំណែក Valencia យ៉ាងហោចក៏ត្រូវឈានជើងចូលទីតាំង Europa League។

លទ្ធផល ៖ Real Madrid ៣-១ Valencia


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖