+855 16 757 168     samnob@keiladaily.com
KD Logo

Spurs ឈ្នះលើកដំបូងក្នុង៨ប្រកួតចុងក្រោយ ខណៈ Mourinho មានកំណត់ត្រាពិសេសទល់ Moyes

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 437

ការផ្ដួល West Ham United ២-០ យប់ថ្ងៃអង្គារទី២៣ខែមិថុនាឆ្នាំ២០២០ ជាជ័យជម្នះលើកដំបូងរបស់ Tottenham Hotspur ក្នុង៨ប្រកួតចុងក្រោយ។

ហើយនេះក៏ជាការបន្តភាពមិនចាញ់របស់លោក Jose Mourinho ក្នុងការដឹកនាំក្រុមប្រកួតទល់នឹងក្រុមលោក David Moyes ១៤ដង (ឈ្នះ៩ ស្មើ៥) ដែលជាកំណត់ត្រាល្អបំផុតរបស់លោក Mourinho ធៀបនឹងស្ថិតិដឹកនាំទល់នឹងអ្នកចាត់ការដទៃ។

គ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែបម្រើឆេក Tomas Soucek ក្នុងនាទី៦៤ និងគ្រាប់បាល់របស់ Harry Kane ក្នុងនាទី៨២បានពីការបញ្ជូនបាល់ដោយ Son Heung-min ធានា៣ពិន្ទុសម្រាប់ Spurs និងក្ដីសង្ឃឹមបន្តប្រជែង Top 4។

នេះជាលើកទី១ដែល West Ham ចាញ់ក្រៅទឹកដី៧ប្រកួតជាប់គ្នាក្នុង Premier League តាំងពីខែធ្នូឆ្នាំ២០០៦មក។ ហើយនេះក៏ជាលើកទី១ដែល Spurs ស៊ី West Ham ទាំង២ជើងក្នុងលីគ តាំងពីរដូវកាល២០១២-១៣មក។

Spurs ពេលនេះមាន៤៥ពិន្ទុពី៣១ប្រកួត ឡើងមកលេខរៀងទី៧ ខណៈ Chelsea លេខ៤ មាន៥១ពិន្ទុពី៣០ប្រកួត។ West Ham ឈរលេខរៀងទី១៧ តែមាន២៧ពិន្ទុស្មើក្រុមលេខ១៨ Bournemouth ដែលលេងតិចជាង១ប្រកួត៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖