+855 16 757 168     samnob@keiladaily.com
KD Logo

Aguero នឹងទៅ Barcelona ដើម្បី…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 401

ខ្សែប្រយុទ្ធឆ្នើម Sergio Aguero របស់ Manchester City នឹងធ្វើដំណើរទៅ Barcelona ដើម្បីជួបអ្នកជំនាញព្យាបាលជង្គង់នៅទីនោះ ស្របពេលមានក្ដីបារម្ភថារដូវកាល២០១៩-២០នេះគឺចប់ហើយសម្រាប់តារាអាហ្សង់ទីនវ័យ៣២ឆ្នាំ។

Aguero ត្រូវបានប្ដូរចេញមុនចប់វគ្គទី១នៃការប្រកួតដែល Man City លត់ Burnley ៥-០ យប់ថ្ងៃចន្ទទី២២ខែមិថុនា បន្ទាប់ពីរងការជែងពីខ្សែការពារ Ben Mee។


ម្ចាស់កំណត់ត្រាគ្រាប់បាល់របស់ Man City បានបង្ហោះសារថាលទ្ធផលស្គែនបញ្ជាក់ថាជង្គង់ឆ្វេងរបស់គេរងការខូចខាត។ គេថាវាជារឿងគួរឱ្យស្ដាយ តែគេមានស្មារតីល្អនិងផ្ដោតលើការត្រលប់មកវិញឱ្យបានឆាប់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖