+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធស្លាប២នាក់បន្លាយកិច្ចសន្យាជាមួយ Chelsea

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 573

Willian និង Pedro បានយល់ព្រមបន្លាយកិច្ចសន្យាជាមួយ Chelsea ដល់ចប់រដូវកាល២០១៩-២០។

កិច្ចសន្យារបស់អ្នកទាំង២ដើមឡើយត្រូវអស់សុពលភាពនៅដំណាច់ខែមិថុនាឆ្នាំ២០២០នេះ។

ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Willian វ័យ៣១ឆ្នាំ បានបង្ហាញខ្លួន៣៨លើកក្នុងរដូវកាលនេះ និងរកបាន៧គ្រាប់ ខណៈខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ Pedro វ័យ៣២ឆ្នាំ បានបង្ហាញខ្លួនត្រឹម១៨លើកប៉ុណ្ណោះ ដោយសាររបួស។

ពេលនេះអ្នកទាំងពីរនឹងបន្តបានលេងដល់ចប់ចុងចប់ដើមសម្រាប់ Chelsea សម្រាប់ការប្រកួតនៅសល់ក្នុង Premier League, FA Cup និង Champions League។

សូមបញ្ជាក់ថា ក្លិបនៅ Premier League ត្រូវបានអនុញ្ញាតឱ្យបន្លាយកិច្ចសន្យារយៈពេលខ្លីជាមួយកីឡាករដើម្បីបន្តជួយក្រុមដល់ចប់រដូវកាលដែលត្រូវបានពន្យារដោយសារកូវីដ១៩៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖