+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែការពារជើងចាស់ ទូច បញ្ចរ៉ុង ប្រកាសចូលនិវត្តន៍ ចូលធ្វើគ្រូនៅ U18 បឹងកេត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 223

ប្រភពពីទំព័រផ្លូវការក្លិបបឹងកេតឲ្យដឹងថា ខ្សែការពារ ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៣ឆ្នាំ និងក្លាយខ្លួនជាក្រុមការងារគ្រូបង្វឹករបស់យុវជនអាយុក្រោម១៨ឆ្នាំនៃក្លិបបឹងកេត។

គួររំលឹកថា កីឡាករ ទូច បញ្ចរ៉ុង បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិបបឹងកេត ចាប់ពីរដូវកាល ២០១២ ដោយជួយក្លិបឈ្នះពានលីគកំពូលកម្ពុជា ៣សម័យកាល ( ២០១២, ២០១៦ និង ២០១៧ ) និងឈ្នះពានរង្វាន់សម្តេចហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅឆ្នាំ ២០១៩ថ្មីៗនេះទៀតផងដែរ៕


ប្រភព និងរូបភាព ៖ Boeung Ket FC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖