+855 16 757 168     samnob@keiladaily.com
KD Logo

លើកដំបូងក្នុងពេលជាង៧ឆ្នាំចុងក្រោយដែល Man Utd មានកីឡាករស៊ុតបានហ៊ែតទ្រីក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 462

Anthony Martial ជាកីឡាករទី១របស់ Manchester United ក្នុងពេលជាង៧ឆ្នាំចុងក្រោយនេះដែលរកបានហ៊ែតទ្រីកក្នុងក្របខ័ណ្ឌ Premier League ស្របពេលពួកគេឈ្នះ Sheffield United ៣-០ នៅ Old Trafford យប់ថ្ងៃពុធទី២៤ខែមិថុនាឆ្នាំ២០២០។

Robin van Persie ជាកីឡាករ Man Utd ចុងក្រោយដែលស៊ុតបានហ៊ែតទ្រីកក្នុងលីគកំពូលអង់គ្លេស ក្នុងរដូវកាល២០១២-១៣ទល់នឹង Aston Villa មុនពេល Martial ធ្វើបានយប់មិញ។

គ្រាប់បាល់របស់ Martial យប់មិញកើតឡើងក្នុងនាទីទី៧, ៤៤ និង ៧៤ បានពីការបញ្ជូនបាល់យ៉ាងស្អាតៗពី Marcus Rashford និង Aaron Wan-Bissaka។

Man Utd ឥឡូវឈរលេខរៀងទី៥ មាន៤៩ពិន្ទុ នៅក្រោមក្រុមលេខ៤ Chelsea ចំនួន២ពិន្ទុ តែក្រុមខាងក្រោយលេងតិចជាង១ប្រកួត៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖