+855 16 757 168     samnob@keiladaily.com
KD Logo

Liverpool កាន់តែកៀកមែនទែននឹងការលើកពានលីគលើកដំបូងក្នុងពេល៣០ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 437

ក្រុមហង្សក្រហម Liverpool ខិតកាន់តែជិតមែនទែនហើយក្នុងការលើកពានលីគកំពូលអង់គ្លេសជាថ្មីក្រោយអាក់ខាន៣ទសវត្សរ៍ បន្ទាប់ពីពួកគេលត់ Crystal Palace ៤-០ នៅ Anfield យប់ថ្ងៃពុធទី២៤ខែមិថុនាឆ្នាំ២០២០។

គ្រាប់បាល់មួយដំបនេះរកបានដោយ Trent Alexander-Arnold ក្នុងនាទី២៣, Mohamed Salah ក្នុងនាទី៤៤, Fabinho ក្នុងនាទី៥៥ និង Sadio Mane ក្នុងនាទី៦៩។

Manchester City ត្រូវឈ្នះដាច់ខាតនៅទឹកដី Chelsea ម៉ោង​២៖១៥​យប់ថ្ងៃព្រហស្បតិ៍នេះ ប្រសិនពួកគេចង់ពន្យារថ្ងៃលើកពានដែលមិនអាចចៀសរួចរបស់ Liverpool។

ក្រុមលោក Jurgen Klopp ពេលនេះមាន៨៦ពិន្ទុពី៣១ប្រកួត ខណៈ Man City លេខ២ មាន៦៣ពិន្ទុពី៣០ប្រកួត៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖