+855 16 757 168     samnob@keiladaily.com
KD Logo

កំពង់ស្ពឺនឹងព្យាយាមធ្វើឲ្យបានល្អពេលប៉ះត្បូងឃ្ម៉ំជើងទីមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 376

លទ្ធផលវិជ្ជមានលើដីខ្លួនឯងគឺជាអ្វីដែលក្រុមបាល់ទាត់ជម្រើសខេត្តកំពង់ស្ពឺត្រូវការយ៉ាងចាំបាច់ពេលប៉ះត្បូងឃ្មុំ​ ជើងទីមួយវគ្គ៨ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា។ នេះបើតាមការលើកឡើងពីលោក ម៉ម កុសល អ្នកចាត់ការខេត្តកំពង់ស្ពឺ។


ថ្នាក់ដឹកនាំខាងលើទទួល​ស្គាល់ក្រុមការពារតំណែងជើងឯក ថ្នាក់ខេត្ត២០១៩ ត្បូងឃ្មុំ ជាក្រុមដ៏ខ្លាំង តែអ្វីដែលលោកគិតថា កំពង់ស្ពឺអាចមានប្រៀបនោះ គឺទទួល​បានឱកាសធ្វើជាម្ចាស់ផ្ទះនៅជើងទីមួយ ដូច្នេះក្រុមរបស់លោកត្រូវការជ័យជម្នះដើម្បីជាកម្លាំងចិត្តសម្រាប់ជើងទីពីរ។

លោក ម៉ម កុសល ពន្យល់ “៖ត្បូងឃ្មុំគឺជាក្រុមលើកពានថ្នាក់ខេត្តឆ្នាំទៅមិញ អ៊ីចឹងមិនមែនងាយស្រួលទេ ហើយការលេងក្នុងពូលរបស់ពួកគេកន្លងទៅក៏ធ្វើបានល្អទៀត។ យ៉ាងណាក៏ដោយ សម្រាប់យើង ប៉ះក្រុមក៏ណាក៏លេងដែរ។ អំណោយផលរបស់យើង គឺធ្វើម្ចាស់ផ្ទះនៅជើងទីមួយ អ៊ីចឹងយើងត្រូវប្រឹងធ្វើឲ្យបានល្អដើម្បីជាកម្លាំងចិត្ត។ ដល់ជើងទីពីរ យើងនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីទៀត។”


ដោយឡែក ពាក់ព័ន្ធនឹងគុណភាពក្រុមវិញ លោក ម៉ម កុសល បង្ហើបថា មិនសូវបានប្រមូលផ្ដុំហ្វឹកហាត់ពេញលេញដែរទេ ព្រោះកីឡាករខ្លះនៅឆ្ងាយពីគ្នា ខណៈកូនក្រុមខ្លះទៀតក៏ជាប់រវល់ការងារផ្ទាល់ខ្លួនថែមទៀត។


មុនឡើងមកកាន់វគ្គ៨ក្រុមនេះ កំពង់ស្ពឺ បញ្ចប់វគ្គចែកពូលនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល ឃ។ ចំណែកត្បូងឃ្មុំ ទទួលបានលេខ២ នៅពូល គ។ ជើងទីពីរនឹងធ្វើឡើងនៅទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី០៨ ខែកក្កដា៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖