+855 16 757 168     samnob@keiladaily.com
KD Logo

រឿងរ៉ាវពិសេសមួយចំនួនកើតឡើងនៅអតីតកាលក្នុងក្របខណ្ឌ La Liga

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 66

អេស្ប៉ាញលើកពាន Euro 2008 ដោយមានកីឡាករមកពី៩ក្លិបផ្សេងគ្នានៅ La Liga 


នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៨ ៖ នាកីឡដ្ឋាន Ernst-Happel-Stadion នាក្រុងវ្យែន ប្រទេសអូទ្រីស Fernando Torres បានក្រសោបតំណែងជើងឯក UEFA Euro 2008 តាមរយៈជ័យជម្នះលើអាល្លឺម៉ង់១ទល់នឹង០ទាត់ចូលដោយ Fernando Torres។ កាលណោះក្នុងចំណោមកីឡាករទាំង២៣នាក់ទៅ EURO អេស្ប៉ាញមានកីឡាករមកពី​៩ក្លិបនៅ La Liga ដែលមាន Real Madrid, Valencia, Mallorca, Getafe, Villareal, Sevilla, Zaragoza, Barcelona និង Real Betis។

កីឡាករជួយអេស្ប៉ាញឈ្នះ EURO 2020 ភាគច្រើនមកពី Barcelona និង Real Madrid


ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានគ្រងជើងឯក UEFA Euro 2012 ជាមួយជ័យជម្នះ៤ទល់នឹង០លើអ៊ីតាលី។ ក្នុងចំណោមកីឡាករ២៣នាក់នាពេលនោះ មាន១៣នាក់ហើយដែលមកពី FC Barcelona និង Real Madrid។

ថ្ងៃទី០២ ខែកក្កដា ២០០៣ Beckham ក្លាយជាសមាជិកអធិរាជស

កីឡដ្ឋាន Santiago Bernabeu បានបង្ហាញខ្លួនតារាឆ្នើម David Beckham ដោយមានទន្ទឹងរង់ចាំពីអ្នកចាំទីរាប់លាននាក់ទូទាំងពិភពលោក។


ថ្ងៃទី០៣ ខែកក្កដា ២០០៨ Pique ត្រលប់ទៅ Barcelona វិញ

ការវិលត្រលប់របស់ Gerard Pique ទៅ FC Barcelona បានកើតឡើង។ Pique ជាផលិតថ្នាលយុវជន FC Barcelona រួមជំនាន់ជាមួយ Lionel Messi និង Cesc Fabregas តែបានទៅបញ្ចប់កម្រិតយុវជនរបស់គេនៅ Manchester United ប្រទេសអង់គ្លេស។ បេះដូងរបស់នៅតែជាមួយកីឡដ្ឋាន Camp Nou ដោយសារមានជីតាជានាយកមួយរូប។ ក្នុងវ័យ២១ឆ្នាំ នៅឆ្នាំ២០០៨​ គេបានត្រលប់ទៅ Barcelona និងបានចាប់ដៃការពារកណ្ដាលជាមួយ Carles Puyol៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖