+855 16 757 168     samnob@keiladaily.com
KD Logo

សំរិត សីហា និងអាំ សុវណ្ណារ៉ាត់ ចែកបទពិសោធដល់អ្នកចាំទីមានកម្ពស់មិនសូវខ្ពស់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 424

ទោះមិនសូវមានកម្ពស់ខ្ពស់ខ្លាំងបើប្រៀបទៅនឹងមួយចំនួនទៀត សំរិត សីហា និងអាំ សុវណ្ណារ៉ាត់ ក៏បានបង្ហាញភាពលេចធ្លោខ្លាំងដែរក្នុងការចាប់បាល់នាពេលកន្លងមក ដែលអាចរួមចំណែកជួយក្លិបរបស់ពួកគេទទួលបានជ័យជម្នះយ៉ាងហូរហែ។

ក្រុមការងារ Keila Daily បានសាកសួរពីយុទ្ធសាស្ត្ររបស់អ្នកចាំទីលេចធ្លោទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការចែករំលែកបទពិសោធដល់អ្នកចាំទីឯទៀត ជាពិសេសយុវជនជំនាន់ដែលចង់លេងតួនាទីនេះ។


សំរិត សីហា បង្ហាញពីបទពិសោធផ្ទាល់ខ្លួន “៖ទីមួយ ខ្ញុំតែងតែហាត់សាច់ដុំជើង ហើយពេលណាខ្ញុំហាត់ គឺ១០០ភាគរយតែម្ដង និងត្រូវការភាពរហ័សរហួន។ យើងត្រូវការគិតឲ្យបានមុនខ្សែប្រយុទ្ធ និងតាមដានការប្រកួតគ្រប់នាទី អត់ភ្លេចខ្លួនទេ ព្រោះខ្សែប្រយុទ្ធក៏ចាំមើលអ្នកចាំទីដែរ តែប្រហែសកន្លែងណា គេទាត់កន្លែងហ្នុង។ មួយទៀតចំពោះខ្សែប្រយុទ្ធ ក៏យើងត្រូវផ្ដោតលើគុណភាពរបស់គាត់ តាំងជើងឆ្វេង ជើងស្ដាំ និងក្បាលអ៊ីចឹងទៅ។ ទំនាក់ទំនងជាមួយខ្សែការពារក៏សំខាន់ ព្រោះយើងនៅពីក្រោយ ដែលយើងអាចជួយស្រែកប្រាប់ខ្សែការពារ ដើម្បីមានភាពងាយស្រួល។ អ្នកចាំទីបច្ចុប្បន្នក៏ត្រូវចេះលេងជើងឲ្យបានច្រើនដូចអ្នកទាត់ដែរ។ ចំណុចមួយទៀត គឺយើងត្រូវហាត់បន្ថែមខ្លួនឯង មិនមែនហាត់តែជាមួយគ្រូទេ។”

ចំណែក អាំ សុវណ្ណារ៉ាត់ ក៏បានចែករំលែកផងដែរ “៖កម្ពស់ជារឿងសំខាន់មួយ តែមួយទៀតក៏យើងត្រូវខំប្រឹងដែរ។ ពេលខ្លះទៅប្រកួតក្រៅប្រទេសជាពិសេសនៅតំបន់អាស៊ាន ឃើញអ្នកចាំទីតាមក្លិបគេក៏ប្រហាក់ប្រហែលយើងអ៊ីចឹងក៏ជំរុញទឹកចិត្តយើងឲ្យខំប្រឹងប្រែង។ កម្ពស់ខ្ពស់ ឬទាបជារឿងមួយ តែប្រសិនបើយើងអាចពង្រឹងបច្ចេកទេសផ្ទាល់ខ្លួនបានទាំងការចេញយកបាល់ ការសម្រេចចិត្ត និងការលេងជាមួយជើង គឺកាន់តែសំខាន់។”


គួរដឹងដែរថា សំរិត សីហា ដែលមានកម្ពស់១ម៉ែត្រ៧៣ ធ្លាប់ទទួលបានស្រោមដៃមាស Metfone Cambodian League 2018 និងជាមួយក្រុមជម្រើសព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកមួយ កាលឆ្នាំ២០០៩។

ចំពោះ អាំ សុវណ្ណារ៉ាត់ វិញមានកម្ពស់១ម៉ែត្រ៧៣ដូចគ្នា និងធ្លាប់បានស្រោមដៃមាស Metfone Cambodian League 2019 និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០១៥៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖