Barcelona បានប្រកាសជាផ្លូវការកាលយប់ថ្ងៃចន្ទទី២៩ខែមិថុនាឆ្នាំ២០២០ថាខ្សែបម្រើប្រេស៊ីល Arthur នឹងចូលរួម Juventus នៅដំណាច់រដូវកាល២០១៩-២០នេះ ហើយខ្សែបម្រើបូស្ន៊ី Miralem Pjanic នឹងចេញពី Juventus មកចូលរួម Barcelona ជំនួសវិញ។
Pjanic វ័យ៣០ឆ្នាំ នឹងចុះកិច្ចសន្យា៤ឆ្នាំជាមួយ Barcelona លើកិច្ចព្រមព្រៀងតម្លៃបឋម៦០លានអឺរ៉ូ ហើយអាចកើនឡើង៥លានអឺរ៉ូទៀតអាស្រ័យតាមលក្ខខណ្ឌ។
កីឡាករដែលអាចលេងបម្រើប្រយុទ្ធក៏បាន បម្រើការពារក៏បាននេះ បានផ្ដើមអាជីពនៅ Metz រួច Lyon មុនទៅអ៊ីតាលី ចូលរួម AS Roma ក្នុងឆ្នាំ២០១១។ ឆ្នាំ២០១៦ គេបានផ្លាស់ទៅ Juventus និងលេងបាន២១៤លើកសម្រាប់ក្លិបសេះបង្កង់។
ចំណែក Arthur វ័យ២៣ឆ្នាំ ត្រូវបាន Barca ទិញពី Gremio ក្នុងឆ្នាំ២០១៨ លើកិច្ចសន្យា៦ឆ្នាំ។ នៅដំណាច់រដូវកាលនេះ គេនឹងចូលរួម Juventus ក្នុងតម្លៃបឋម៧២លានអឺរ៉ូ អមដោយលក្ខខណ្ឌបន្ថែម១០លានអឺរ៉ូផ្សេងទៀត៕
ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖