+855 16 757 168     samnob@keiladaily.com
KD Logo

ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តថ្ងៃនេះបញ្ចប់វគ្គ៨ក្រុមចុងក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 309

ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែងទទួលបានកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ ដោយបន្តឈ្នះម្ចាស់ផ្ទះកោះកុង ០ទល់នឹង៣ នៅជើងទីពីរ វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា។


កាលជើងទីមួយ ព្រៃវែង បានយកឈ្នះ៥ទល់នឹង១ ហើយ៣គ្រាប់នៅទឹកដីខេត្តកោះកុង ជើងទីពីរ ធ្វើបានដោយប្រធានក្រុម អាត អូនតូច នៅនាទី៤៤, អ៊ិន ឃីនដារ៉ូ នៅនាទី៤៥បូក០២ និងរឿន រ៉ា នៅនាទី៦០។

ដោយឡែក ក្រុមបាល់ទាត់ជម្រើសខេត្តកណ្ដាល បានយកឈ្នះសៀមរាបវិញ ៣ទល់នឹង១នៅជើងទីពីរ លើដីខ្លួនឯង ដែលធ្វើឲ្យលទ្ធផលសរុបទាំងពីរជើង គឺ៤ទល់នឹង៤ ឈានដល់ការកាត់សេចក្ដីដោយបាល់១១ម៉ែត្រ។

ជាលទ្ធផលពីការទាត់១១ម៉ែត្រយ៉ាងស្វិតស្វាញ សៀមរាបយកឈ្នះកណ្ដាល ដោយលទ្ធផល១ទល់នឹង៤។ ដូច្នេះ ក្រុមរងជើងឯកថ្នាក់ខេត្ត ២០១៩ សៀមរាប ត្រូវឡើងទៅជួបខេត្តព្រៃវែង នៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។


ចំណែកការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទីពីរ ចំនួនពីរគូទៀតនៅថ្ងៃពុធ ទី០៨ ខែកក្កដា កំពង់ឆ្នាំងទទួលកែប និងត្បូងឃ្មុំ ប៉ះកំពង់ស្ពឺ។ ក្រុមឈ្នះទាំងពីរក៏នឹងត្រូវប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖