+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកគាំទ្រចិនចង់ឲ្យខ្សែប្រយុទ្ធ Wu Lei ទៅលេងនៅលីគកំពូលអង់គ្លេស ក្រោយ Espanyol ធ្លាក់ពី La Liga

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 884

ក្រោយ Espanyol អស់ឱកាសបន្តនៅក្របខណ្ឌកំពូលអេស្ប៉ាញ La Liga អ្នកគាំទ្រ​ចិនចង់ឃើញខ្សែប្រយុទ្ធ​ Wu Lei រកទ្រនំថ្មីមួយដើម្បីបង្ហាញសមត្ថភាព។

Espanyol ដែលស្ថិតនៅបាតតារាងបានប្រកួតចាញ់ Barcelona ១ទល់នឹង០ នៅថ្ងៃពុធ ទី០៨ ខែកក្កដា ធ្លាក់ទៅក្របខណ្ឌទីពីររដូវកាលក្រោយ។ ក្នុងការប្រកួតនោះ Wu Lei មិនបានលេងនៅជម្រើសដំបូងទេ ដោយប្ដូរចូលនៅនាទី៨៦ តែមិនអាចជួយអ្វីក្រុមបានទេ។ 


អ្នកគាំទ្រជាច្រើននៅប្រទេសបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះគ្រូបង្គោល Espanyol ដែលមិនដាក់ខ្សែប្រយុទ្ធរូបនេះនៅជម្រើសដំបូង។ ដូច្នេះពួកគេចង់ឲ្យកីឡាករវ័យ២៨ឆ្នាំរកទ្រនំថ្មី។

យោងតាមសារព័ត៌មាន Sina ក្លិបពីរនៅ Premier League គឺ Wolves និង Watford ចង់ផ្ទេរយក Wu Lei តែត្រូវចំណាយ១០លានអឺរ៉ូ។ 

Wu Lei ចូលរួមជាមួយ Espanyol ដើមឆ្នាំ២០១៩។ រដូវកាលនេះ គេបង្ហាញខ្លួន៣០ដង ដែលក្នុងនោះមាន១៩ដងនៅកៅអីបម្រុង និងរកបាន៤គ្រាប់ ហើយក្នុងចំណោមនោះបញ្ចូលទី Barcelona និង Sevilla។ គេក៏រកបានមួយគ្រាប់នៅ Europa League ដែរ៕

ប្រភព ៖ zingnews

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖