+855 16 757 168     samnob@keiladaily.com
KD Logo

អតីតកីឡាករ Barcelona ម្នាក់គិតថា Messi អាចលេងដល់ឆ្នាំ២០២៥

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 221

អតីតសមាជិកក្លិប Barcelona លោក Luis Garcia គិតថា អាចនឹងប្រកបអាជីពបាល់ទាត់ដល់ឆ្នាំ២០២៥ឯណោះ។

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះឈានដល់វ័យ ៣៣ ឆ្នាំកាលពីខែមិថុនា តែបានបង្ហាញសញ្ញាតិចតួចនៃការធ្លាក់ចុះនៅរដូវកាលនេះ។ គេរកបានគ្រាប់បាល់ និងបញ្ជូនយ៉ាងច្រើននៅ La Liga ២០១៩-២០២០ ទោះបីខកខានការចាប់ផ្តើមយុទ្ធនាការតាមរយៈការរងរបួសក៏ដោយ។


Luis Garcia អតីតខ្សែប្រយុទ្ធក្រុម Barcelona បាននិយាយថា Messi មានភាពវៃឆ្លាត និងអាចបន្តនៅកម្រិតកំពូលយូរឆ្នាំទៀត។

"ហេតុអ្វីមិនអាច? របៀបដែលគាត់កំពុងលេង ការកែប្រែស្ទីលរបស់គាត់ទៅនឹងហ្គេមគឺគួរឲ្យចាប់អារម្មណ៍ណាស់។ ជារៀងរាល់ឆ្នាំគាត់បង្ហាញយើងនូវអ្វីដែលខុសប្លែកពីគេ ប៉ុន្តែរក្សាគ្រាប់បាល់ដូចគ្នា និងកាន់តែច្រើនជារៀងរាល់ឆ្នាំ។" Luis Garcia ពន្យល់។

Luis Garcia បន្ថែម “ គាត់ចេះសម្របខ្លួនគាត់មិនចំណាយពេលវេលាច្រើនទេពីព្រោះគាត់ដឹងថាវាពិបាកជាងមុនដូច្នេះគាត់បន្តទៀត។ គាត់បង្ហាញពីមូលហេតុដែលគាត់ឆ្លាតវៃ។ គាត់សម្របហ្គេមរបស់គាត់ទៅនឹងអ្វីដែលក្រុមត្រូវការក្នុងរាល់ការប្រកួត។ ខ្ញុំអាចឃើញគាត់លេងនៅឆ្នាំ ២០២៥ យ៉ាងស្រួល!”


Messi ជាប់កុងត្រាជាមួយ Barcelona រហូតដល់ចប់រដូវកាលក្រោយ។ Cadena SER បានរាយការណ៍ថា គេបានពិចារណាចាកចេញពី Camp Nou នាពេលអស់កុងត្រា ដោយសាររឿងខកចិត្តមួយចំនួន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖