+855 16 757 168     samnob@keiladaily.com
KD Logo

Man UTD នឹងពិភាក្សារឿងយក Dean Henderson ទៅ Old Trafford វិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 187

Manchester United នឹងបើកការពិភាក្សាជាមួយ Dean Henderson នៅសប្តាហ៍ក្រោយបន្ទាប់ពីលេងការប្រកួតចុងក្រោយឲ្យ Sheffield United ។

យោងតាម Daily Mail បាន ឲ្យដឹង ថា Man Utd បានសម្រេចចិត្តពិភាក្សាអំពីករណីរបស់ Dean Henderson បន្ទាប់ពី David de Gea បានធ្វើខុសម្តងហើយម្តងទៀតនៅក្នុងការប្រកួតថ្មីៗនេះ។


អ្នកចាំទីជម្រើសជាតិអង់គ្លេស Henderson ត្រូវបានគេនិយាយថាត្រៀមខ្លួនវិលត្រឡប់មកកាន់ទឹកដី Old Trafford នារដូវកាលក្រោយបន្ទាប់ពីលេងលើលក្ខខណ្ឌខ្ចីពេលពីរដូវកាលនៅ Sheffield United។

បន្ទាប់ពី​បង្ហាញសមត្ថភាពគួរចាប់អារម្មណ៍ Henderson មិនចង់ក្លាយជាការបម្រុងបន្ទាប់ពី De Gea ទេ។ កំហុសដែលបានកើតឡើងក្នុងការប្រកួតជាមួយក្រុមតោខៀវ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup បានបង្កភាពភាពស្រពិចស្រពិលសម្រាប់អនាគតរបស់គេនៅបិសាចក្រហម៕

ប្រភព ៖ zingnews

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖