+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន សែន ខាប់ ថ្នាក់ខេត្តកាត់ក្ដីរកក្រុមឡើងផ្ដាច់ព្រ័ត្រថ្ងៃនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 214

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ នឹងរកឃើញក្រុមឡើងផ្ដាច់ព្រ័ត្រ នៅថ្ងៃពុធ ទី២២ ខែកក្កដា នេះហើយ។

ក្នុងនោះក្រុមកែបត្រូវទទួលត្បូងឃ្មុំ និងព្រៃវែងទទួលសៀមរាប នៅម៉ោង៣រសៀល សម្រាប់ជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 


កាលជើងទីមួយ កែប ចាញ់ត្បូងឃ្មុំ២ទល់នឹង១ និងសៀមរាប ចាញ់ព្រៃវែង ០ទល់នឹង២។

ក្រុមឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃពុធ ទី២៩ ខែកក្កដា យកជើងឯក និងក្រុមចាញ់យកលេខ៣ នាពហុកីឡដ្ឋានជាតិ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖