+855 16 757 168     samnob@keiladaily.com
KD Logo

ព្រៃវែងឡើងជួបត្បូងឃ្មុំផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ថ្នាក់ខេត្ត ២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 255

គូផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ បានរកឃើញហើយ គឺព្រៃវែង និងត្បូងឃ្មុំ។

មុនឡើងវគ្គផ្ដាច់ព្រ័ត្រនេះ ព្រៃវែងបានទម្លាក់សៀមរាប ខណៈត្បូងឃ្មុំទម្លាក់កែប។


ជើងទីមួយ ព្រៃវែងឈ្នះ០ទល់នឹង២នៅសៀមរាប ថ្ងៃពុធ ទី១៥ ខែកក្កដា មុនបន្តឈ្នះ ៧ទល់នឹង០ថែមទៀតលើដីខ្លួនឯង នៅថ្ងៃពុធ ទី២២ ខែកក្កដា (សរុបពីរជើង៩ទល់នឹង០)។

ចំណែកត្បូងឃ្មុំដែលឈ្នះកែប២ទល់នឹង១លើដីខ្លួនឯងនៅជើងទីមួយ បានបន្តឈ្នះ១ទល់នឹង៣ថែមទៀតជើងទីពីរនៅខេត្តកែប ហើយសរុបទាំងពីរជើង គឺ៥ទល់នឹង២។

វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ។ សម្រាប់ដំណើរការនៃការប្រកួត គឺគូដណ្ដើមយកចំណាត់ថ្នាក់លេខ៣ប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល និងគូផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាច៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖