+855 16 757 168     samnob@keiladaily.com
KD Logo

សាលាបាល់ទាត់ Elite Soccer ប្រកាសចុះឈ្មោះវគ្គហ្វូតសាល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 184

សាលាបាល់ទាត់ Elite Soccer Coaching Cambodia បានប្រកាសពីការបណ្តុះបណ្តាលវគ្គហ្វូតសាលចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ 

សម្រាប់ថ្ងៃចូលរួមវគ្គបណ្ដុះបណ្ដាលនឹងដំណើរកាលពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយបែងចែកជា១៩វគ្គ និងពីរប្រភេទអាយុ រៀងរាល់ថ្ងៃព្រហស្បតិ៍។ សម្រាប់អាយុ៩ដល់១១ឆ្នាំ ធ្វើឡើងពីម៉ោង៥ដល់៦ល្ងាច និង១២ឆ្នាំដល់១៥ឆ្នាំនៅម៉ោង៦ដល់៧ល្ងាច នៅទីលាន Premium Sport Club ខណ្ឌទួលគោក។ 


សម្រាប់ការចុះឈ្មោះមានតម្លៃ៦០ដុល្លារ ឬមួយវគ្គ៣,៥០ដុល្លារសម្រាប់មួយវគ្គ។ 

គួរដឹងដែរថា Elite Soccer Coaching Cambodia ដែលមានលោក Christopher Grant ជាស្ថាបនិក និងនាយកគ្រប់គ្រងត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ហើយហ្វូតសាលគឺជាការបន្ថែមក្នុងកម្មវិធីបណ្ដុះបណ្ដាលបាល់ទាត់របស់សាលាមួយនេះ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖