+855 16 757 168     samnob@keiladaily.com
KD Logo

គន្លឹះនៃភាពជោគជ័យរបស់ Granada CF នៅរដូវកាលនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 245

បន្ទាប់ពី Granada CF ឈានដល់អឺរ៉ុបជាលើកដំបូងដែលមិនធ្លាប់មាននេះ យើងមកមើលហេតុផល៥យ៉ាងដែលពួកគេបានធ្វើល្អនៅរដូវកាលនេះ។ 

អ្នកចាត់ការ Diego Martinez


អ្នកចាត់ការ Granada លោក Diego Martínez គឺជាគ្រូបង្វឹកក្មេងជាងគេនៅក្នុងក្រុមកំពូលរបស់អេស្បាញ និងជាអ្នកនាំមុខគេក្នុងនាមជាគ្រូបង្វឹករដូវកាលនេះ។ ទោះបីជាមានអាយុត្រឹមតែ ៣៩ ឆ្នាំ លោកបានធ្វើការងារនេះរយៈពេលជិត ២ ទសវត្សរ៍ និងធ្លាប់បានដឹកនាំនៅតំបន់ Granada ពីមុនដែរ។

ភាពស្ថិតស្ថេរ

អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីលទ្ធផលល្អរបស់ Granada CF នៅចំណាត់ថ្នាក់ទីប្រាំពីរ គឺថាវាមិនបានកើតឡើងដោយសារចៃដន្យទេ។ ពួកគេចាប់ផ្តើមបានល្អដោយទទួលបានជ័យជម្នះ៣លើកជាប់ៗគ្នា រួមទាំងជ័យជម្នះ ២-០ លើក្រុម FC Barcelona ។ ប៉ុន្តែក្រោយមក Granada CF មិនដែលឈ្នះច្រើនដងទៀតទេនៅ LaLiga តែក៏កម្រចាញ់ដែរ។ 


កិច្ចសន្យាអចិន្រ្តៃយ៍

នៅពេលដែល Granada CF ត្រូវបានកាត់ចេញពី LaLiga Santander ក្នុងរដូវកាល ២០១៦/១៧ ពួកគេមានកីឡាករលក្ខខណ្ឌខ្ចីដល់ទៅ១៨នាក់។ នៅចុងបញ្ចប់នៃរដូវកាលនោះ ពួកគេប្រមូលបានតែ ២០ពិន្ទុប៉ុណ្ណោះ ហើយចំនួនខ្ចីនេះក៏ត្រូវបានគេមើលឃើញថាច្រើនពេក។ ការមានកីឡាករខ្ចីមានទេពកោសល្យអាចជួយក្រុមបាន ប៉ុន្តែនៅពេលដឹងថាពួកគេនឹងមិននៅទីនោះសម្រាប់រដូវកាលបន្ទាប់ គឺប្រាកដជាមិនល្អ។ នៅឆ្នាំនេះ Granada CF មានកីឡាករខ្ចីតែ ៧នាក់ប៉ុណ្ណោះដែលជាចំនួនសមហេតុផល។

ភាពរឹងមាំនៃតំបន់ការពារ

ការការពារដ៏ល្អបំផុតរបស់ Granada CF គឺជាហេតុផលសំខាន់សម្រាប់ភាពជោគជ័យរបស់ពួកគេនៅរដូវកាលនេះហើយពួកគេថែមទាំងបានទទួលជោគជ័យជាមួយនឹងការភ្ជាប់ខ្សែកណ្តាលថ្មីផងដែរ។ កីឡាករជើងចាស់សញ្ជាតិ German Sanchez ស្ថិតក្នុងរដូវកាលដ៏អស្ចារ្យមួយនៅ La Liga Smartbank ២០១៨/១៩ ហើយត្រូវបានរក្សាទុកជាបេះដូងការពារខណៈ Domingos Duarte ត្រូវបាននាំចេញពី Sporting CP ។



ភាពលេចធ្លោរបស់ Carlos Fernandez 

ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ Carlos Fernández ក្នុងរដូវកាលដំបូងនៅ LaLiga Santander បានបង្ហាញថា គេអាចធ្វើបានល្អប៉ុណ្ណាជាមួយនឹងគ្រាប់បាល់ LaLiga ១១ គ្រាប់ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុម៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖